ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីបានបន្ថែមបង្គន់ និងបន្ទប់ងូតទឹកសម្រាប់កីឡាករ អុំទូកស្នាក់នៅតំបន់អូស៊ីអាយស៊ី ជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បន្ថែមបង្គន់ និងបន្ទប់ងូតទឹកសម្រាប់កីឡាករអុំទូកស្នាក់នៅ តំបន់OCICស្ថិតនៅខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញចំនួន៥០០បន្ទប់ ខណៈក្នុងគម្រោង មានតែ៤៦៦បន្ទប់ ប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកម៉េត មាសភក្តី កាលពីថ្ងៃទី ២៥ តុលា ឆ្នាំ២០១៧។

លោក ម៉េត មាសភក្កី បានបញ្ជាក់ថា៖ ក្រុមកីឡាករចំណុះ ទូកដែលត្រូវចូលរួមប្រកួតឆ្នាំនេះ ដែលគេរំពឹងថានឹងមានចំណុះទូកពី១៨០០០នាក់ ទៅ២ម៉ឺននាក់ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឲ្យស្នាក់នៅលើទីតាំងដីអភិវឌ្ឍន៏ជ្រោយចង្វា បស់ក្រុមហ៊ុនOCICលើទំហំដីជាង៣ហិកតា ដោយមានការរៀបចំតបណ្តាញទឹក,ភ្លើង ,បង្គន់អនាម័យ និងទីតាំងប្រគុំតន្ត្រីផងដែរ ។

ចំពោះទីតាំងចតទូក ត្រូវបានរៀបចំបែងចែកជា៥មណ្ឌលតាមដងទន្លេសាប ស្ថិតនៅប៉ែកខាងជើងស្ពានជ្រោយចង្វា ទាំងអស់ ដោយមិនអនុញ្ញាតិឲ្យ ចតនៅខាងត្បូងស្ពាននោះទេដែលតាម ព៏ត៌មានចុងក្រោយចំនួនទូកចូលរួមប្រកួតឆ្នាំនេះ មកពីខេត្ត.ក្រុងទូទាំងប្រទេសមានចំនួន២៧១ទូក។ ដោយឡែករាជធានីភ្នំពេញមាន៣៩ទូក ហើយនឹងត្រូវអុំសាកល្បងនៅថ្ងៃទី៣០តុលាខាងមុខនេះ។ ចំពោះបង្គន់អនាម័យទាំងចល័ត និងនៅមួយកន្លែង ត្រូវបានរៀបចំឡើងចំនួន ៤៦៦លើ២៦ទីតាំង,ការតុបតែងលំអរភ្លើងបំភ្លឺសាធារណៈ តាមដងវិថី និងតាមសួនច្បារនានា។ ជាមួយគ្នានេះ រថយន្តសង្គ្រោះ បានត្រៀមចំនួន ៥៩គ្រឿងក្នុងនោះមានរថយន្តរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញចំនួន១៥គ្រឿងត្រូវបានដាក់ប្រចាំការ២៤ម៉ោងលើ២៤ម៉ោងរយះពេល៣ថ្ងៃនៃពិធីបុណ្យរួមជាមួយស្តង់សង្គ្រោះចំនួន១២គោលដៅផ្សេងទៀត។

ចំពោះការរៀបចំទីតាំងសប្បាយភាព ការប្រគុំតន្ត្រី សិល្បះ និងពិពណ័មានជាង១០ទីតាំង។ ក្នុងឱកាសនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ រួមសហការជាមួយក្រុមហ៊ុនស៊ីនទ្រី នឹងប្រើប្រាស់កម្លាំងកម្មករចំនួន៨៥០នាក់ ដើម្បីប្រមូល និងដឹកជញ្ជូនសំរាមចេញក្រៅក្រុងក្នុងអំឡុងពិធីបុណ្យ រួមទាំងការបញ្ជៀសរថយន្តធំមិនអោយចូលក្រុងតាមច្រកចូលរាជធានីភ្នំពេញទាំង៦។

ការងារសំខាន់ និងចាំបាច់មួយទៀតគឺការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ដោយរៀបចំកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ក្នុងការការពារព្រះរាជពិធីបុណ្យ និងធានាបាននូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋដែលនឹងចូលមករាជធានីភ្នំពេញរាប់លាននាក់ក្នុងរយះពេល៣ថ្ងៃនេះ៕ សំរិត


ចែករំលែក៖