ព័ត៌មានទាន់ហេតុការណ៍៖

អាយុ៣ឆ្នាំរត់លេងមុខផ្ទះរអិលជើងធ្លាក់ទឹកគ្មានអ្នកឃើញបណ្តាលឲ្យលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៧ មានករណីក្មេងលង់ទឹកនៅចំណុចព្រែកតាសោម ស្ថិតនៅភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះ ឈ្មោះភឿន ឆៃ ភេទប្រុស អាយុ៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ មូលហេតុរត់លេងមុខផ្ទះរអិលជើងធ្លាក់ទឹកបណ្តាលឲ្យលង់ទឹកស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចពិនិត្យធ្វើកុសល្យវិច័យ រួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកមែន ហើយកក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖