ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថលើផ្ទៃប្រទេសស្រុកវាលវែងបង្រ្កាបរថយន្តដឹកអង្កាម និងធ្យូងបង្កប់ឈើប្រណីត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្រុកវាលវែងបង្រ្កាបរថយន្តដឹកអង្កាម និងធ្យូងបង្កប់ឈើប្រណីត ខណៈកំពុងចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៥៥ ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចខាងកើតស្ពានអូរតក់ឡក់ ចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា រថយន្តដឹកអង្កាម និងធ្យូងបង្កប់ឈើប្រណីតពីក្រោមម៉ាក HiACE ចង្កូតឆ្វេង កែច្នៃទ្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E 7536 អ្នកបើកបរ គេចខ្លួនបាត់ ឃាត់ខ្លួនបានតែព្រូរថយន្តម្នាក់ប៉ុណ្ណោះ ។

ប្រភពខាងលើបន្តថា រថយន្តដឹកអង្កាម និងធ្យូងបង្កប់ឈើប្រណីតពេញ ប៉ុន្តែគេមិនទាន់ដឹងថា ឈើជាប្រភេទឈើអ្វីនៅឡើយនោះទេ ហើយមានចំនួនប៉ុន្មានដុំ ស្មើនឹងចំនួនប៉ុន្មានម៉ែត្រត្រីគុណនៅឡើយនោះដែរ។

ប្រភពដដែលខាងលើបន្តទៀតថា ចំពោះវត្ថតាងទាំងរថយន្តដឹកបង្កាម និងធ្យូងពីលើបង្កប់ឈើប្រណីត កម្លាំងកំពុងចាត់ចែងយកទៅប្រគល់ឲ្យមន្រ្តីជំនាញរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំវាសវែងជាក់ស្ដែងទាំងអស់គ្នាតាមនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖