ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល១៥ថ្ងៃ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខេត្តព្រៃវែងមានវត្តសរុប ៥១៩ លោកស្នងការខេត្តប្រាថ្នា គឺគ្រប់វត្តនឹងគ្មានបាត់ម៉ូតូឡានសូម្បី១ករណី

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅក្នុងប្រទេស១ ជាតិសាសន៍១ ក្រុមហ៊ុន១ អង្គភាព១ អង្គការ១ ឬ ក្រុមគ្រួសារ១ ដើម្បីអោយមានដំណើរ ការប្រព្រឹត្តិទៅរលូន និង មានការអភិវឌ្ឈនោះ ចាំបាច់ត្រូវមាន អ្នកដឹកនាំ ដើម្បីដឹកនាំនិងរិះរកមធ្យោបាយ ដឹកនាំទៅរកភាពជោគជ័យ ។ ហើយដើម្បីអោយការដឹកនាំ មានភាពល្អប្រសើរ ចាំបាច់ត្រូវមានអ្នកដឹកនាំល្អដែលមានសមត្ថភាពអាចដឹកនាំបាន។ 

ជាក់ស្តែងការសំណេរដ៏ខ្លីរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ខ្លី តែខ្លឹម ខ្លាំង ប្រកបដោយភាពទទួលខុសត្រូវ មានន័យថា ៖ «ហ៊ាននិយាយគឺធ្វើបាន» ។ ក្នុងនោះលោកបញ្ជាក់ថា ៖ ព្រៃវែងមានវត្តសរុប ៥១៩ ។ ១៥ថ្ងៃនេះអ្វីខ្ញុំប្រាថ្នា គឺគ្រប់វត្តនឹងគ្មានបាត់ម៉ូតូឡានសូម្បី១ករណី ។ ខ្ញុំសង្ឃឹមនគរបាលមូលដ្ឋានប៉ុស្តិ៍ទាំង ១១៦ ធ្វើបាន ។ សូមអរគុណរាល់ការលះបង់ 🙏 ❤️ សង្ឃឹមចោរក៏យល់យោគខ្ញុំ!

សូមរំលឹកបន្តិច លោកបណ្ឌិត ហេង សុភាធ្លាប់សរសេរថា ៖ ជាទូទៅ គេនិយាយថា “ភាពជាអ្នកដឹកនាំត្រូវតែមានសមត្ថភាពអាចធ្វើឲ្យអ្នកដទៃមាន បំណងនឹងធ្វើតាម”។ គ្រប់អង្គភាព ឬ ស្ថាប័នទាំងអស់ តែងត្រូវការអ្នក ដឹកនាំដែលមាន សមត្ថភាពគ្រប់បែបយ៉ាង។ ទោះបីជាការងារអ្វីក៏ដោយ អ្នកនៅតែអាចជា អ្នកដឹកនាំបាន ឲ្យតែអ្នកជាមនុស្សដែលធ្វើជាគំរូគេ។ នៅទីនេះ គេអាចកំណត់សម្គាល់លើអ្នកដឹកនាំតាម រយៈទម្លាប់នៃអត្តចរិតចំនួន ១០ ខាងក្រោមនេះ៖ ទម្លាប់ទី១៖ ចែករំលែកទស្សនវិស័យ អ្នកដឹកនាំ ទៅតាមទស្សនវិស័យ មានរូបភាពមួយច្បាស់ពីកន្លែងដែលត្រូវធ្វើដំណើរឆ្ពោះទៅ ដូចជាអ្វីដែលត្រូវស្វែងយល់ពីភាពជោគជ័យ និងវិធីក្នុងការសម្រេចជោគជ័យនោះ។ ប៉ុន្តែ ការមានទស្សនវិស័យ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អ្នកដឹកនាំត្រូវតែចែករំលែកទស្សន វិស័យនោះ និងធ្វើសកម្មភាពលើវា។ អ្នកដឹកនាំគួរតែចែករំលែកទស្សនវិស័យរបស់ខ្លួនដើម្បី ឲ្យអ្នកក្រោមបង្គាប់អាចយល់បាន។ អ្នកដឹកនាំផ្នែកជំនួញ ត្រូវបង្កើតទស្សនវិស័យមួយហើយនិយាយពីទស្សនវិស័យនោះព្រម ទាំងមានចំណង់យ៉ាងខ្លាំង ចំពោះចក្ខុវិស័យរបស់ខ្លួន និងព្យាយាមបំពេញវាដោយឥត ឈប់ឈរ។ អ្នកដឹកនាំត្រូវតែមានវិន័យដើម្បីឆ្ពោះទៅរកទស្សនវិស័យច្បាស់លាស់ដូចជាការ ត្រួតពិនិត្យសកម្មភាពរបស់ខ្លួន និងក្រុមទាំងមូល ដើម្បីឈានដល់គោលដៅ។ ទម្លាប់ទី២៖ ភាពស្មោះត្រង់ ភាពស្មោះត្រង់ គឺរួមបញ្ចូលទាំងសកម្មភាពខាងក្រៅ និងតម្លៃខាងក្នុង។ មនុស្សដែលមាន ភាពស្មោះត្រង់ គឺដូចគ្នាទៅលើផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ ដូចទៅនឹងបញ្ហាបុគ្គល អាចជឿជាក់បាន ដោយសារតែគេមិនដែលងាករេចេញពីតម្លៃខាងក្នុង ទោះបីជាពេល ដែល វាគួរតែរួសរាន់ធ្វើក៏ដោយ។ អ្នកដឹកនាំគួរតែមានភាពជឿជាក់ពីអ្នកក្រោមបង្គាប់ និង ភាព ស្មោះត្រង់ទៅកាន់ពួកគេវិញ ។ ដំណោះស្រាយប្រកបដោយភាពស្មោះត្រង់ ប្រតិកម្មដែលអាចព្យាករណ៍ទុកបានអាចគ្រប់ គ្រងការរំជួលចិត្តបាន និងគ្មានភាពមួម៉ៅ ទាំងអស់នេះជាលក្ខណៈនៃភាពស្មោះត្រង់។ អ្នក ដឹកនាំដែលមានទំនោរភាពស្មោះត្រង់ នឹងនាំឲ្យអ្នកក្រោមបង្គាប់ ចូលចិត្ត។ ទម្លាប់ទី៣៖ ការលះបង់ ការលះបង់ មានន័យថា “ការចំណាយទៅលើពេលវេលា ឬ កម្លាំងដែលចំបាច់ណាស់ក្នុង ការសម្រេចកិច្ចការ”។ អ្នកដឹកនាំត្រូវហ៊ានបូជា និងលះបង់សម្រាប់ធ្វើជាគំរូដល់អ្នកដទៃព្រម ទាំងធ្វើអ្វី សម្រាប់ជាការបំពេញនូវជំហានក្រោយទៀត។ ដោយការធ្វើជាគំរួល្អ អ្នកដឹក នាំអាចបង្ហាញអ្នកក្រោមបង្គាប់ថា មិនមានការងារណាដែលល្អចំពោះក្រុមនោះទេតែវាគ្រាន់ តែជាឱកាសដើម្បីសម្រេចបានអ្វីមួយ ឬ ឈានដល់គោលដៅដ៏អស្ចារ្យប៉ុណ្ណោះ។ ទម្លាប់ទី៤៖ ផ្តល់កិត្តិយស និងគុណតម្លៃ ការផ្ដល់កិត្តិយស និងគុណតម្លៃ មានន័យថា “ការជឿជាក់ ការសរសើរ និងសិទ្ធិសេរីភាព”។ អ្នកដឹកនាំត្រូវប្រាកដក្នុងចិត្តថា ការផ្តល់កិត្តិយស និងគុណតម្លៃជាភាពជោគជ័យមួយ ដែល ត្រូវតែធ្វើវាឲ្យមានរូបរាងឡើង តាមតែអាចធ្វើទៅបាន ។ ម្យ៉ាងវិញទៀត អ្នកដឹកនាំល្អត្រូវតែ មានការទទួលខុសត្រូវចំពោះភាពបរាជ័យរបស់ខ្លួន ។ នេះជាវិធីសាស្ត្រដ៏ល្អ សម្រាប់ជួយឲ្យ មនុស្សដទៃ មានអារម្មណ៍ល្អ និងរួបរួមសាមគ្គីគ្នាទ្វេខ្លាំងឡើង។ ការផ្តល់កិត្តិយស និង ទទួល យកការស្ដីបន្ទោស គឺជាសញ្ញាសម្គាល់ភាពជាអ្នកដឹកនាំមានប្រសិទ្ធភាព។ ទម្លាប់ទី៥៖ ចេះបន្ទាបខ្លួន អ្នកដឹកនាំដែលមានការបន្ទាបខ្លួនតែងគិតថា “ខ្លួនមិនមានអ្វីប្រសើរជាង ឬ អាក្រក់ជាង សមាជិកក្នុងក្រុមទេ”។ អ្នកដឹកនាំដែលដាក់ខ្លួន គឺមិនដែលលើកតម្កើងខ្លួនឯងទេ តែគេបែរ ជាលើកតម្កើងអ្នកដទៃទៅវិញ។ អ្នកដឹកនាំដែលមានការបន្ទាបខ្លួន ក៏យល់ពីឋានៈរបស់ខ្លួន ផងដែរ ដោយខ្លួនមិនបានតាំងខ្លួនថា “ជាព្រះនោះទេ”។ ទម្លាប់ទី៦៖ ទទួលយកគំនិតថ្មីៗ ការបើកចិត្តឲ្យទូលាយមានន័យថា “អាចស្ដាប់ពីគំនិតថ្មី ទោះបីជាគេមិនបានធ្វើទៅតាម វិធីនៃការគិតធម្មតាក៏ដោយ”។ អ្នកដឹកនាំល្អ គឺអាចកាត់បន្ថយការវិនិច្ឆ័យភ្លាមៗ ពេលស្តាប់ ពីគំនិតអ្នកដទៃ ព្រមទាំងអាចធ្វើទៅតាមគំនិតរបស់គេ។ ការបើកចិត្តឲ្យទូលាយ អាចបង្កើន ការគោរព និងភាពជឿជាក់ រវាងអ្នកដឹកនាំនិងអ្នកក្រោមបង្គាប់ព្រមទាំងធ្វើឲ្យក្រុមមានគំនិត ល្អៗ សម្រាប់ទស្សនវិស័យនៅពេលខាងមុខ។ ទម្លាប់ទី៧៖ មានភាពច្នៃប្រឌិត ភាពច្នៃប្រឌិត គឺជាសមត្ថភាពនៃការគិតផ្សេងៗគ្នា ដើម្បីទទួលបានគំនិតច្រើនសម្រាប់ធ្វើជា ដំណោះស្រាយ។ ភាពច្នៃប្រឌិត ផ្ដល់ឲ្យអ្នកដឹកនាំនូវសមត្ថភាពក្នុងការមើលឃើញនូវអ្វី ដែលអ្នកផ្សេងទៀតមើលមិនឃើញ ហើយអាចដឹកនាំអ្នក ក្រោមបង្គាប់ក្នុងទិស ដៅថ្មី។ នៅ ពេលមានបញ្ហាកើតឡើង ឬ រឿងអ្វីមួយដែលស្រាយ មិនចេញ អ្នកដឹកនាំអាចនិយាយថា “ខ្ញុំអាចដោះស្រាយបាន”។ ទម្លាប់ទី៨៖ ធ្វើអ្វីមួយដោយស្មើភាព ភាពស្មើគ្នាទីនេះ មានន័យថា “ដោះស្រាយបញ្ហាដោយយុត្តិធម៌”។ អ្នកដឹកនាំគួរតែវែកញែក និងរកឲ្យឃើញការពិត ព្រមទាំងស្តាប់ពួកគេនិយាយ មុននឹងធ្វើការ វិនិច្ឆ័យ។ អ្នកដឹកនាំគួរ តែជៀសវាងធ្វើការសន្និដ្ឋានដោយមិនមានភស្តុតាង ត្រឹមត្រូវ។ ពេលដែលមនុស្សមាន អារម្មណ៍ថា ខ្លួនទទួលបានភាពស្មើគ្នាដោយយុត្តិធម៌ ពួកគេតែងតែផ្តល់ឲ្យអ្នក គ្រប់គ្រង នូវ ភាពស្មោះត្រង់ និងការលះបង់។

ទម្លាប់ទី៩៖ មានអំណះអំណាង អំណះអំណាង គឺមិនដូចនឹងការតវ៉ា ឬការប្រកែកគ្នានោះទេ។ វាជាសមត្ថភាពមួយដែល បញ្ជាក់ច្បាស់ពីអ្វីដែលបានរំពឹងទុក និងមានការស្វែងយល់ត្រឹមត្រូវ។ អ្នកដឹកនាំគួរតែអាច អះអាងថា នឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ជាមួយនឹងអំណះ អំណាងរបស់ខ្លួនគឺត្រូវ មានទំនួលខុសត្រូវ ដើម្បីស្វែងយល់ពីអ្វីដែលអ្នក ក្រោមបង្គាប់រំពឹងទុក។ ចំណុច ខ្សោយ របស់ដឹកនាំ គឺការព្យាយាមអះអាងហួសហេតុពេក ឬ មិនអះអាងអ្វីសោះ។ ទម្លាប់ទី១០៖ បង្កើតភាពរីករាយ បង្កើតភាពរីករាយ គឺជាសម្ពន្ធភាពសម្រាប់កាត់បន្ថយភាពតានតឹង។ អ្នកដឹកនាំដែលមាន ប្រសិទ្ធភាពត្រូវដឹងពីរបៀបធ្វើឲ្យមានភាពរីករាយ ដើម្បីបង្កើនកម្លាំងអ្នកក្រោមបង្គាប់។ ការ បង្កើតភាពរីករាយជាទម្រង់មួយនៃថាមពលដែលនាំឲ្យមានបរិយា-កាសល្អនៅពេលធ្វើការ។ មនុស្សដែលមិនអាចបង្កើតភាពរីករាយបាន ហាក់ដូចជារទេះអត់កង់៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖