ព័ត៌មានទាន់ហេតុការណ៍៖

យុវជនពីរនាក់ចូលលុយគ្នាទិញគ្រឿងញៀនចែកចាយ ត្រូវតុលាការឃុំខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនវ័យក្មេងពីរនាក់ ត្រូវបានតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែសីហា ដើម្បីរង់ចាំវិនិច្ឆ័យទោសពេលក្រោយ ។

ជនសង្ស័យទាំងពីរនាក់ សារភាពនៅដំណាក់កាលសមត្ថកិច្ច ថា ពួកគេបានចូលលុយគ្នាទិញថ្នាំញៀនមកពីចំណុចបឹងត្របែករាជធានីភ្នំពេញ ចំនួន២៤កញ្ចប់តូច ក្នុងតម្លៃ៣០ម៉ឺនរៀល ដើម្បីយកទៅជួញដូរនៅឃុំព្រែកអំបិល តែត្រូវសមត្ថកិច្ចឃាត់ខ្លួន តែម្ដង ។

ជនសង្ស័យ២នាក់រួមនឹងថ្នាំញៀនចំនួន២៤កញ្ចប់ ត្រូវបានកម្លាំងអន្តរាគមន៍ស្រុកស្អាងឃាត់ខ្លួនកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យទី១.ឈ្មោះ ឈុន មុន្នី អាយុ២៤ឆ្នាំ និង ទី២.ឈ្មោះ សេង គីមសុង អាយុ ១៩ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន២៤កញ្ចប់តូច និងម៉ូតូចំនួន០១គ្រឿង ម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1I-8195 ៕ សុខ ខេមរា

ad

ds


ចែករំលែក៖