ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ឪពុកកូនស្លាប់មួយប៉ព្រិចភ្នែក ដោយសារលង់ទឹកស្រះក្បែរផ្ទះ

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រួសារពីរនាក់ឪពុកនិងកូន បានបាត់បង់ជីវិតមួយប៉ព្រិចភ្នែក ដោយសាររអិលជើងលង់ទឹកស្រះក្បែរផ្ទះប្រហែល១៥០ម៉ែត្រ ដែលមានជម្រៅ៤ម៉ែត្រ ទំហំ៤ម៉ែត្រគុណនឹង១៣ម៉ែត្រ ខណៈដែលជនរងគ្រោះទាំងពីរនាក់នោះនំាគ្នាទៅដងទឹកស្រោចដើមដូង ដែលទើបនឹងដាំថ្មី ៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំគ្រួសក្រហមក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី ទេព ពុំសែនអធិការនគរបាលស្រុកពួកបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ថា ក្មេងៗឃ្វាលគោបានទះប្រឃើញសាកសព ហើយបានរត់ទៅប្រាប់អ្នកភូមិ ដែលនៅក្បែរនោះឱ្យជួយសង្គ្រោះ តែអកុស្សលឪពុក និងកូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

តាមការពិនិត្យសាកសពរបស់កម្លាំងសមត្ថកិច្ចនគរបាលបច្ចេកទេស និងប្រជាពលរដ្ឋ ដែលបានទៅស្រង់ជនរងគ្រោះនោះបានសន្និដ្ឋានថា ប្រហែលជាឪពុកកំពុងរវល់ស្រោចដំណាំកូនក៏ចុះទៅលេងទឹកហើយលង់ ឪពុកក្រឡេកឃើញក៏ទៅជួយតែជួយមិនបានទើបបណ្ដាលលង់ឱ្យស្លាប់ទាំង២នាក់តែម្តង ។

សពទាំង២នាក់ឪពុក និងកូន មានលក្ខណៈស្លាប់អោបគ្នាជាប់គួរឲ្យអាណោចអាធ័ម។

លោកបានបញ្ជាក់ថា ជនរងគ្រោះមាន៖ ទី១/ឈ្មោះ ឈួន ដុល្លា ហៅចិន ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរជាបុគ្គលិកសណ្ឋាគារជាឪពុក ចំណែកកូន ឈ្មោះ ឆាង ឆៃណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស ។

បច្ចុប្បន្នសពជនរងគ្រោះទាំង២នាក់ឪពុកនិងកូន ត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ ជានិរន្ដរ៍

sres

sres (1)


ចែករំលែក៖