ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ស្ត្រីម្នាក់បន្ទាប់ពីឆបោកទូរស័ព្ទ និងលុយពីអ្នករត់ម៉ូតូឌុប ហើយគេចខ្លួន២ថ្ងៃទើបឃើញមុខ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានបុរសម្នាក់ឃាត់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជាប់ចោទ ពីបទឆបោកយកលុយ និងទូរស័ព្ទពីអ្នករត់ម៉ូតូឌុបបានសម្រេចហើយ រត់គេចខ្លួន កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៣ ខែសីហា កន្លងមក នៅក្នុងផ្សារទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន តែ២ថ្ងៃក្រោយ ប្រទះឃើញមុខ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅផ្សារពោធិ៍ចិនតុង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក៏ចាប់ខ្លួនប្រគល់ឲ្យប៉ូលិសតែម្តង ។

ជនរងគ្រោះមានឈ្មោះ ពេញ សារ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បើកបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណកតាលស្ទឹង ខេត្តកណ្តាល ។

ជនសង្ស័យមានឈ្មោះ ហេង សុខវ៉ន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រកដ ស្នាក់នៅមិនពិតប្រាកដ មនស្រុកកំណើតភូមិរលួស ឃុំតំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ។ សម្ភារៈដែលស្រ្តីខាងលើឆបោក មាន លុយចំនួន១០ដុល្លារ ទូរស័ព្ទ ម៉ាក Iphone5 មួយគ្រឿង ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៣ ខែសីហា កន្លងមក ខណៈដែលខ្លួន កំពុងរង់ចាំដឹកម៉ូយ នៅផ្លូវជាតិលេខ៣ មុខស្ថានីយប្រេងឥន្ទនៈ សម ប្រាថ្នា ពេលនោះ ស្រ្តីខាងលើ ហៅឲ្យឌុប ឆ្ពោះទៅផ្សារទួលទំពូង ក្នុងតម្លៃ ទៅ-មក ២៥.០០០រៀល លុះទៅដល់ផ្សារទួលទំពូងហើយ ស្ត្រីខាងលើ បានអោយខ្លួន រង់ចាំមុខផ្សារហើយ ដើរចូលទៅក្នុងបាត់ មួយសន្ធុះក្រោយមក ចេញមកវិញ បានសុំខ្ចីទូរស័ព្ទ និយាយ ហើយខ្ចីលុយ១០ដុល្លារ ដោយប្រាប់ថាទិញគ្រឿងចម្លាក់ ខ្វះលុយ១០ដុល្លារ បានទូរស័ព្ទ និងលុយហើយ ដើរចេញទៅក្នុងផ្សារវិញបាត់រហូត ចាំបាត់ៗ មិនឃើញមកវិញ ទូរស័ព្ទ ចុចលែងចូល ត្រូវបានបិទ ដឹងថា ចាញ់បោកស្រ្តីខាងលើហើយ បានត្រឹមជិះមូ៉តូ ត្រឡប់មកផ្ទះវិញ ទាំងក្តីហួសចិត្ត ។

ប្រភពដដែលបន្តទៀតថា ក្រោយពីចាញ់បោក ស្រ្តីខាងលើហើយ ស្រាប់តែ កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី ១៥ ខែសីហា ប្រទះឃើញមុខ នៅមុខផ្សារពោធិ៍ចិនតុង ក៏ចាប់នាំខ្លួន មកប៉ុស្តិ៍ ចោមចៅ សាងសួរ ។

បន្ទាប់ពីសមត្ថកិច្ចសួររឿង អង្គហេតុ កើតឡើងនៅ ផ្សារទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ទើបនគរបាលប៉ុស្តិ៍ ចោមចៅ ឲ្យទៅ ដោះស្រាយគ្នា ឬប្តឹងយ៉ាងណានោះ ទៅសង្កាត់ទួលទំពូង១ ឬខណ្ឌចំការមនវិញ រួចដើមបណ្តឹង ជាជនរងគ្រោះ នាំខ្លួនស្រ្តីខាងលើ ទៅខាងខណ្ឌចំការមន ។

តាមសម្តីស្រ្តីសង្ស័យឆបោកខាងលើបានសារភាពថា ខ្លួនពិតជាឆបោក ទូរស័ព្ទ និងលុយពីបុរស អ្នករត់ម៉ូតូឌុបខាងលើពិតប្រាកដមែន ដោយសារខ្លួនអត់ពេក ៕ សុខាសែនជ័យ

image2


ចែករំលែក៖