ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិបានសម្រេច៧ដង លើកទី៨ អស់ល័ក្សណ៍ត្រូវជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជំនាញខាង គាស់បន្ទាប់ជួលអស់ល័ក្សណ៍ត្រូវបានម្ចាស់គេតាមទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាគាស់បន្ទាប់ជួលគេ បានសម្រេចរហូតដល់៧ដង លុះដល់លើកទី៨ ត្រូវម្ចាស់ផ្ទះតាមទាន់ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលលេខ៣០២ ជាន់ទី២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ម្ចាស់ ផ្ទះ ជាជនរងគ្រោះ មានឈ្មោះ ស្រង់ សុកាន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលន់ដូរ នៅផ្សារកាណាស៊ីធី សង្កាត់ចោមចោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ចំណុចផ្ទះកើតហេតុ) ។

ចំណែកជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលចាប់ឃាត់ខ្លួនបាន មានឈ្មោះ ឃឹម សំណាង ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិអូរដឹម សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិក្រញូ៉ង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា ផ្ទះជួលរបស់គាត់ កើតមានចោរកម្ម គាស់បន្ទប់ជួល ជាញឹកញាប់ តែតាមចាប់មិនដែលទាន់ ហើយបន្ទប់ជួលលេខ៣០២ កើតមាន ករណីគាស់បន្ទប់លួចទ្រព្យសម្បត្តិ លួចលុយ ចំនួន២ដងទាំងលើកនេះ តាមទាន់ចាប់បានជនសង្ស័យតែម្តង ។ ជនរងគ្រោះបន្តទៀតថា មុនកើតហេតុ ខណៈដែលគាត់កំពុងលក់ដូរនៅផ្សារ ហើយត្រូវបាន ក្រុមជាងសំណង់ ដែលកំពុងធ្វើការងារ ផ្ទះកើតហេតុទូរស័ព្ទប្រាប់ថា មានជនសង្ស័យ ធ្វើសកម្មភាព គាស់បន្ទប់ជួល ដែលគេដឹងថា មិនមែនជាម្ចាស់បន្ទប់លេខ៣០២ ទើបផ្អើលនាំគ្នា មកមើលប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពជាក់ស្តែង ប្តឹងប៉ូលីស ចាប់ឃាត់ខ្លួនបានតែម្តង ។

តាមចម្លើយសារភាព ជនសង្ស័យ បានឲ្យដឹងថា ពួកគេធ្វើសកម្មភាព ដើរគាស់បន្ទប់ជួល កន្លងមក បានសម្រេចចំបួន៧ដង កន្លែងផ្សេងៗគ្នា លួចយកបានទ្រព្យសម្បត្តិ លុយកាក់ លុះធ្វើសកម្មភាពលើកទី៨ ត្រូវបានម្ចាស់មកទាន់ ចាប់ឃាត់ខ្លួនបានតែម្តង ។

ជនសង្ស័យ ត្រូវបាន កម្លាំងនគរបាល អន្តរាគមន៍ ចាប់ឃាត់ខ្លួននាំមកសាកសួរនៅបុ៉ស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋសននគរបាលខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕ សុខាសែនជ័យ

sokha1 (2)

sokha1 (1)


ចែករំលែក៖