ព័ត៌មានទាន់ហេតុការណ៍៖

ជាងសំណង់ម្នាក់ឡើងចាប់ជ្រីផ្ទះមិនប្រយ័ត្នក៏ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលជាជាង សំណង់ត្រូវបានខ្សែភ្លើងស្រាតស្រូបឆក់ បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈកំពុងតែឡើងចាប់ជ្រីផ្ទះខ្វះការប្រុងប្រយ័ត្ន។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៦ នៅក្នុងបុរីលឹមឈាងហាក់ ស្ថិត ក្នុងភូមិម័ល សង្កាត់-ខណ្ឌដង្កោ។

សាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹង ថា ជនរងគ្រោះខាងលើមានឈ្មោះ ម៉ា បឿន អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ចំណែក ប្រពន្ធជនរងគ្រោះឈ្មោះ ណាវី អាយុ៣៤ ឆ្នាំ ស្នាក់នៅជាមួយគ្នាត្រង់ចំណុចកើតហេតុ ខាងលើ មានស្រុកកំណើតនៅស្រុករមាស ហែក ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានឡើងទៅលើសំយាបផ្ទះដើម្បីចាប់ជ្រីផ្ទះឲ្យគេតែដោយសារសំយាបផ្ទះនៅកៀកនឹង បង្គោលខ្សែភ្លើងស្រាតហើយទឹកសើមៗ ផងនោះក៏ត្រូវបានខ្សែភ្លើងស្រាតឆ្លងចរន្តស្រូបឆក់ជនរងគ្រោះធ្លាក់ពីលើផ្ទះចុះមកដីបណ្តាលឲ្យរងរបួសធ្ងន់តែម្ដង ។

ក្រោយពេលកើតហេតុភ្លាមៗសាច់ញាតិ ជនរងគ្រោះបានទំនាក់ទំនងទៅរថយន្ត សង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅ សង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផងដែរ ៕ ជីម ភារ៉ា ដង្កោ

dankor (4)

dankor (3)

dankor (2)

dankor (1)


ចែករំលែក៖