ព័ត៌មានទាន់ហេតុការណ៍៖

នារីជាបុគ្គលិកពេទ្យ ត្រូវទទួលរងការចាប់រំលោភនៅក្នុងបន្ទប់រហូតបានសម្រេច

ចែករំលែក៖

ខេត្តកណ្តាលៈ នារីម្នាក់ជាបុគ្គលិកពេទ្យកំពុងដេកចុចទូរស័ប្ទលេងនៅក្នុងបន្ទប់លើផ្ទះ ក៏ត្រូវបានបងប្រុសជីទួតមួយលបឡើងទៅច្រានទ្វារចូលចាប់ខ្ទប់មាត់ និងច្របាច់.ក គំរាមមិនឲ្យស្រែក រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់មួយរយៈ ក៏ត្រូវបានសាច់ញាតិនារីរងគ្រោះតាមរកឃើញចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅនៅរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ន ស.​ន អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកមន្ទីរពេទ្យ ។ ជនសង្ស័យឈ្មោះ យិន ថារ៉ូ ហៅខ្ញេវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ។ ជនសង្ស័យ ត្រូវបានលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឯកភាពឲ្យសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានដកស្រង់សំដីនារីរងគ្រោះយ៉ាងដូច្នេះថា នៅមុនពេលកើតហេតុ វេលាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ រូបនាងបានឡើងទៅដេកចុចទូរស័ព្ទលេងនៅក្នុងបន្ទប់លើផ្ទះតែម្នាក់ឯង គ្រាដែលឪពុកម្តាយនិងបងប្អូនមិននៅផ្ទះ ។ ពេលនោះស្រាប់តែឈ្មោះ យិន ថារ៉ូ ហៅខ្ញេវ (ជនសង្ស័យ)ដែលត្រូវជាបងប្រុសជីទួតមួយរុញទ្វារបន្ទប់ចូល ស្ទុះចាប់នាងខ្ទប់មាត់និងច្របាច់.ក ព្រមទាំងគំរាមមិនឲ្យស្រែក រួចបានធ្វើសកម្មភាពស្រាតខោនាងចេញពីខ្លួនរំលោភរហូតបានសម្រេច ។

ក្រោយមកនារីរងគ្រោះបានទាញយកទូរស័ព្ទបម្រុងតេទៅប្រាប់ឪពុកម្តាយ ក៏ត្រូវជនសង្ស័យដណ្តើមយកបាន០២គ្រឿងនិងលុយដុល្លាចំនួន១០ដុល្លាសហរដ្ឋអាមេរិក គេចខ្លួនបាត់ទៅ ។ បន្ទាប់ពីជនសង្ស័យគេចខ្លួនបាន នៅព្រឹកថ្ងៃទី៦ ខែឆ្នាំដដែល នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ក្រុមគ្រួសារនាងតាមរកឃើញជនសង្ស័យក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

kandl (1)

kandl

kandl (2)


ចែករំលែក៖