ព័ត៌មានទាន់ហេតុការណ៍៖

ប្តីជក់លេងហ្វេសប៊ុកបង្ហោះរូបស្រីក្មេង ធ្វើឲ្យប្រពន្ធខឹងទ្រាំមិនបានសុំលែងលះ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីជាភរិយាម្នាក់រត់ទៅប្តឹង អាជ្ញាធរមូលដ្ឋាននៅសាលាសង្កាត់ចោមចៅកាលពីវេលាម៉ោង២និង១០នាទីរសៀល​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ទាំងទឹកភ្នែក ហូររហាមសូម​ឲ្យអាជ្ញាធរជួយដោះស្រាយក្នុងហេតុផលអះអាងថាប្តីវាយធ្វើបាបទាំងរាងកាយទាំងផ្លូវចិត្តគ្មានគិតភរិយាកំពុងមានផ្ទៃពោះ ។

ស្ត្រីជាភរិយាឈ្មោះ ឡេង ម៉ារីណា អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិឆ្ពើស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ ចំណែកប្តីឈ្មោះ ផាត់ ឡា ហៅ លីន អាយុ ៣៦ឆ្នាំ មានស្រុកកំណើត ភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ បុរសជាប្តី ប្រកបមុខរបរជាជាងក្រឡឹង ស្នាក់នៅ ផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមស្ត្រីជាប្រពន្ធដែលជួបតែនិស្ស័យកម្មបានរៀបរាប់ត្រួសៗប្រាប់មន្រ្តីសាលា សង្កាត់ឲ្យដឹងថា គាត់រៀបការចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង៤ឆ្នាំកន្លង មកហើយ រហូតមកដល់ពេលនេះបានកូនប្រុសម្នាក់អាយុ៣ឆ្នាំជាចំណងស្នេហ៍ ។ ស្ត្រីរូបនេះបន្តទាំងបង្ហូរទឹកភ្នែកថាគ្រាដើមឡើយពេលចាប់ដៃគ្នាដំបូងពុំមានបញ្ហាអ្វីឡើយការងាររកសុីរីកចម្រើនលូតលាស់តែមួយរយៈចុងក្រោយជាង១ឆ្នាំនេះតាំងពីមានទូរស័ព្ទទំនើបប្រើចេះលេង ហ្វេសប៊ុកស្ទាត់ជំនាញបែរជាវក់នឹងទូរ ស័ព្ទវក់នឹង facebook ភ្លេចអស់គ្រាដើមភ្លេចអស់ប្រពន្ធកូនទៅលួចបង្កាត់ស្នេហាជាមួយស្រីតាម chatsឈានដល់ការណាត់ជួប​ស្រី,ថតរូបភាពបង្ហោះបង្អួតគេឯងមិត្តភក្តិថាជាប្រពន្ធខ្លួនទៅវិញ ចុះស្ត្រីកូនមួយនិងកំពុងមានផ្ទៃពោះជាង២ខែនេះគាត់ចាត់ទុកជាអ្នកណាទៅវិញ ?

វិវាទផ្ទៃក្នុងគ្រួសារកើតមានពីមួយថ្ងៃ ទៅមួយថ្ងៃឥតស្រាកស្រាន្តព្រោះតែប្តី ប្រលែង​លេងល្បែងស្នេហ៍ស្រីតាមហ្វេសប៊ុក លោកប្តីនៅតែរឹងរូសមិនលះបង់និងប្រើ អំពើ​ហិង្សាវាយធ្វើបាបខណៈនាងកំពុងមាន ផ្ទៃពោះជាង២ខែផងនោះទើបនាងនាងទ្រាំលែងបានក៏រត់មកសុំការអន្តេាគមន៍​ពីអាជ្ញាធរជួយ​ហៅប្តីមកនិយាយគ្នាក្នុង បំណង​លែងលះគ្នាតែម្តងហើយអ្វីដែលធ្វើឲ្យស្ត្រីជាប្រពន្ធទ្រាំលែងបាននោះគឺការ បង្ហោះរូប​ភាពថតជាមួយស្រីស្នេហ៍ថ្មីហើយដើរអួតប្រាប់គេថាជាប្រពន្ធគាត់ទៅវិញ ។

តាមមន្ត្រីសាលាសង្កាត់បានឲ្យដឹងថា ខាងអាជ្ញាធរនឹងចេញលិខិតហៅបុរសជាប្តីមកសាកសួរជាមុនសិនតែបើចង់លែង ឬមិនលែងយ៉ាងណានោះអាជ្ញាធរមិនអាច សម្រេចបានឡើយមានតែផ្លូវតុលាការ​មួយ​ទេជាស្ថាប័នច្បាប់ជាអ្នកសម្រេច ៕ ហេង នរិន្ទ្រ

IMG_2995


ចែករំលែក៖