ភ្នំពេញ៖ បុរសជាជនជាតិវៀតណាម ម្នាក់បានធ្លាក់ពីលើកៅអីស្លាប់បន្ទាប់ពីរូបគេនិងមិត្តភ័ក្ដិមួយចំនួនបាននាំគ្នាអង្គុយផឹកភេសជ្ជៈស្ទីង។ ហេតុការណ៍នេះបាន កើត ឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវ បេតុងមុខផ្ទះលក់ចាប់ហួយ លេខ១៧ GFo ក្រុម៨ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះឈ្មោះ BUI SIBINH ភេទប្រុស មុខរបរកម្មករសំណង់ ស្នាក់ នៅក្នុងរោងកម្មករក្រុមហ៊ុនស៊ីណូហ្ក្រែតវ័ល ទីតាំងដីឡូត៍គ្មានលេខ ផ្លូវបើកថ្មី ភូមិ ១៤ សង្កាត់ទន្លេបាសាក់។ ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់នោះឡើយ។
មុនពេលកើតហេតុជនរងគ្រោះនិងមិត្តភ័កិ្តបានអង្គុយហូបភេសជ្ជៈ Sting នៅ កន្លែងកើតហេតុខាងលើហើយពេលនោះស្រាប់តែវិលមុខដួលធ្លាក់ពីលើកៅអីមិន ដឹងខ្លួនរួចមិត្តភ័ក្តិក៏លើកដាក់រឺុម៉កម៉ូតូដឹកទៅមន្ទីរពេទ្យកាល់ម៉ែតតែពេលទៅដល់គ្រូពេទ្យពិនិត្យរួចប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយគាំងបេះដូង។ សពជនរងគ្រោះត្រូវបាន ប្រគល់ឲ្យប្រពន្ធយកទៅធ្វើបុណ្យតាម ប្រពៃណី៕ សហការី