ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីអនុរក្សពន្ឋនាគារអះអាងថាការស្លាប់របស់អ្នកជាប់ឃុំម្នាក់ គឺដោយសារជំងឺ

ចែករំលែក៖

ខេត្តក្រចេះ៖ ជនកំពុងជាប់ឃុំនៅក្នុង ពន្ឋនាគារខេត្តក្រចេះវ័យ២៩ឆ្នាំម្នាក់ បាន ស្លាប់កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ហើយការស្លាប់របស់ជនជាប់ឃុំម្នាក់នេះត្រូវបានមន្ត្រីអនុរក្សពន្ធនាគារអះអាងថា ស្លាប់ ដោយសារជននេះមានជំងឺសួតនិងក្រពះធ្ងន់ ធ្ងរតាំងពីថ្ងៃចូលពន្ធនាគារដំបូងមកម្លេ៉ះ។

មន្ត្រីអនុរក្សពន្ឋនាគារខេត្តបានឲ្យដឹង ថា ជនកំពុងជាប់ឃុំនិងត្រូវចោទម្នាក់ឈ្មោះ នាម ដាវីន អាយុ២៩ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាមបានស្លាប់ក្រោយពីជននេះត្រូវបានមន្រ្តីអនុរក្សនាំមកសង្គ្រោះនៅ មន្ទីរពេទ្យរយៈពេលជាង១០ថ្ងៃ ដោយសារតែមានជំងឺធ្ងន់ធ្ងរនិងដុនដាបកាន់តែខ្លាំង។

លោកបន្តថា ក្រោយពីស្លាប់ជនជាប់ ឃុំនេះសមត្ថកិច្ចជំនាញដឹកនាំ ដោយស្ថាប័នអយ្យការចុះធ្វើកោសល្យវិច័យពិនិត្យរកមូលហេតុនៃការស្លាប់នៅក្នុងមន្ទីរពេទ្យ និងបាន រកឃើញថា ការស្លាប់របស់ជននេះដោយសារ តែជំងឺប្រចាំកាយ ។

ប្រធានពន្ឋនាគារខេត្តក្រចេះលោក ខ្វា សារ៉ន បានឲ្យដឹងថា ជនជាប់ឃុំ និងត្រូវ ចោទរូបនេះ ទើបតែត្រូវបាននាំមកឃុំខ្លួន បណ្តោះអាសន្ននៅពន្ធនាគារខេត្តកាលពីដើម ខែឧសភា ឆ្នាំ២០១៦ ពីបទអំពើរលួចដែលជននេះបានធ្វើសកម្មភាពលួចការបូបរបស់នារីជាជនរបទេសនៅក្នុងក្រុងក្រចេះកាល ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ។

លោកបញ្ជាក់ថា បន្ទាប់ពីជនត្រូវចោទ រូបនេះ ត្រូវបាននាំខ្លួនមកឃុំនៅពន្ធនាគារ បណ្តោះអាសន្ន ជននេះមានជំងឺនិងបានធ្លាក់ ខ្លួនឈឺធ្ងន់នៅក្នុងអំឡុងរយះពេល១០ថ្ងៃ មុនស្លាប់។ ជាមួយគ្នានេះមន្ត្រីអនុរក្សក៏បាន នាំជននេះមកព្យាបាលនៅមន្ទីរពេទ្យចំនួន២ដងតែការព្យាបាលមិនធូរស្រាលសោះ។

បើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យខេត្ត ដែលព្យាបាលជននេះបានឲ្យដឹងថា ជន នេះមានជំងឺសួត និងក្រពះ និងខ្វះវីតាមីន ទើបបណ្តាលឲ្យស្លាប់ដោយមិនអាច សង្គ្រោះបាន៕ កោះទ្រុង

ew


ចែករំលែក៖