ព័ត៌មានទាន់ហេតុការណ៍៖

ឆ្កិះសោបន្ទប់ជួលគេ ម្ចាស់មកទាន់ចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆ្កិះសោរបន្ទប់ជួលប្រជាពលរដ្ឋ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០នាទីយប់​ ថ្ងៃទី២០ ខែសីហា​ ឆ្នាំ​២០១៦​ នៅចំណុចបន្ទប់ជួលមួយកន្លែង​ ភូមិព្រៃទា​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ។

ម្ចាស់បន្ទប់ឈ្មោះ ​ឆន​ ធាង​ ភេទស្រី អាយុ២៦​ឆ្នាំ មុខរបរ​ កម្មកររោងចក្រ​ ស្នាក់នៅកន្លែងកើតហេតុ​ មានស្រុកកំណើត​ ភូមិសាលាវីស័យ​ ឃុំបូសស្រមោច​ ស្រុកប្រាសាទបល្ល័ង្គ ។

ជនសង្ស័យឈ្មោះ ប៉ែន​ រ៉ង​ ភេទប្រុស អាយុ២៤​ ឆ្នាំ​ មុខរបរមិនពិតប្រាដក​ ស្នាក់នៅ​ ភូមិបែកចាន​ ឃុំបែកចាន​ ស្រុកអង្គស្នូង​ ខេត្តកណ្តាល ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ ម្ចាស់បានទៅសម្រាក់នៅក្នុងបន្ទប់បងប្អូន ដែលនៅជិតគ្នា​ ដោយចាក់សោចោល​ បន្ទាប់មក ស្រាប់តែឃើញមានមនុស្សប្រុសជាជនសង្ស័យដើរចេញពីបន្ទប់ ទើបមានការសង្ស័យ ហៅសួរតែជនសង្ស័យព្យាយាមរត់គេច បង្កការភ្ញាក់ផ្អើលស្រែកឆោឡោឡើងដេញចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។

ជនរងគ្រោះបានឲ្យដឹងថា​ បន្ទាប់ពីមានការភ្ញាក់ផ្អើល រួបគាត់បានទៅមើលក្នុងបន្ទប់ខ្លួន ទើបដឹងថា បាត់លុយខ្មែរចំនួន៣ម៉ឺនរៀល និងរបស់របរមួយចំនួនទៀត ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពខ្លួនថា មានគ្នា២នាក់ ដោយម្នាក់ទៀតនៅចាំខាងក្រោម ដោយឡែកខ្លួនគេបានមកធ្វើសកម្មភាព ខណៈលួចហើយ បានចេញមកវិញ ស្រាប់តែប្រជាពលរដ្ឋដេញចាប់តែម្តង រីឯម្នាក់ទៀតគេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅរង់ចាំកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ

kha (3)

kha (1)

kha (2)


ចែករំលែក៖