ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញស្ត្រីម្នាក់ស្លាប់កណ្ដាលស្រែនៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេងឃ្វាលក្របី ខណៈប្រទះឃើញស្ត្រីចំណាស់ម្នាក់ ដេកស្លាប់កណ្ដាលវាលស្រែកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង សង្ស័យខ្យល់គរ ។

យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ស្ត្រីដែលប្រទះឃើញស្លាប់មាន ឈ្មោះ គង់ សឹង អាយុ52ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ។

ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានមនុស្សដេកស្លាប់កណ្ដាលវាលស្រែ ទើបកម្លាំងស្រុក សហការជាមួយនគរបាលប៉ុស្តិ៍ និងនគរបាលជំនាញ ចុះមកពិនិត្យសាកសព ប្រមាណជិតមួយម៉ោងដោយមិនឃើញមានស្នាមអ្វីពាក់ពន្ធ័ជារឿងឃាតកម្មនោះទេ ខណៈដែលអ្នកស្រុកបានប្រាប់ថា ស្ត្រីខាងលើជាមនុស្សស្រវឹងខួប មិនលសថ្ងៃឡើយ គឺឲ្យតែដាក់កន្លែងណា គឺស្រវឹងដេកគ្មានស្គាល់យប់ថ្ងៃ ។

សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីខាងលើស្លាប់ដោយសារខ្យល់គរ ខណៈមិនដែលហូបបាយនោះទេ ឲ្យតែត្រូវស្រាចូលខ្លួន ។

សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

res

res (1)


ចែករំលែក៖