ខេត្តកណ្តាល ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ក្រុងរណបនៅក្រុងអារិយក្សត្រ ខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាពដែលបានកើតឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងបានវិវត្តយ៉ាងខ្លាំង មិនត្រឹមតែនៅក្នុងទិដ្ឋភាពនៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្រែប្រួលមុខមាត់នៃសង្គមជាតិទៀតផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាក់ស្ដែង កន្លងមកបរទេសភាគច្រើនតែងលើកអំពីទិដ្ឋភាពនៃសង្រ្គាម របបប្រល័យពូជសាសន៍ ភាពក្រីក្រ ចម្ការមីន ។ល។ ប៉ុន្តែបច្ចុប្បន្ន បរទេសដែលមកលេងប្រទេសកម្ពុជាជាលើកដំបូង ពួកគេតែងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរីចម្រើន ភាពទំនើបស៊ីវីល័យរបស់កម្ពុជាដែលខុសទាំងស្រុងពីអ្វីដែលពួកគេធ្លាប់បានលើក។ រីឯបរទេសដែលធ្លាប់មកលេងកម្ពុជាក៏មានការភ្ញាក់ផ្អើលជាមួយនឹងល្បឿននៃការរីកចម្រើនដ៏អស្ចារ្យរបស់កម្ពុជាទាំងក្នុងទីក្រុង និងតាមទីជនបទទៀតផង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងមកបរទេសជាច្រើន បានឮអំពីប្រទេសកម្ពុជា ភាគច្រើនតែទៅលើទិដ្ឋភាពនៃសង្គ្រាម ប្រល័យពូជសាសន៍, ភាពក្រីក្រ និងចំការមីនប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នបរទេស ដែលមកប្រទេសកម្ពុជាជាលើកដំបូង ពួកគតែងតែមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរីកចម្រើន និងភាពទំនើបស៊ីវីល័យរបស់កម្ពុជា ដែលខុសទាំងស្រុង ពីអ្វីដែលពួកគេធ្លាប់បានឮ។ បរទេសដែលធ្លាប់ មកលេងកម្ពុជា ក៏មានការភ្ញាក់ផ្អើលដូចគ្នា ជាមួយនឹងល្បឿននៃការរីកចម្រើនដ៏អស្ចារ្យរបស់កម្ពុជា មិនថា នៅក្នុងទីក្រុង ឬ ទីជនបទ។
សម្តេចមហាបវរធិវតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយមថា ទៅថ្ងៃខាងមុខនៅភាគខាងកើតដងទន្លេមេគង្គ នឹងមានស្ថានភាពអភិវឌ្ឍន៍ និងអគារខ្ពស់ៗមិនខុសខាងរាជធានីភ្នំពេញនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំពឹងថា ក្រោយស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ត្រូវបានសាងសង់រួចរាល់ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកាន់តែរស់រវើក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំឱ្យសាងសង់ស្ពានតភ្ជាប់ពីក្រុងរណបថ្មីនៅអរិយក្សត្រ ភ្ជាប់ទៅកោះនរា។ សម្តេចចង់ឱ្យសិក្សាលទ្ធភាពទាំងស្ពានលើទឹក និងក្រោមទឹក៕
ដោយ ៖ សិលា