ការស្រាវជ្រាវមួយបានឱ្យដឹងថា ក្រុមហ៊ុនផលិតទូរសព្ទស្មាតហ្វូនជាច្រើនបាននឹងកំពុងតែផលិតម៉ូដែលទូរស័ព្ទច្រើនពេកក្នុងមួយឆ្នាំៗ។
ការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសចំនួន៦បានបង្ហាញថាពាក់កណ្តាលនៃពួកគេដែលបានឆ្លើយនៅក្នុងការស្រាវជ្រាវនេះមិនសូវចង់ផ្លាស់ប្តូរម៉ូដែលទូរស័ព្ទរបស់ពួកគេទេ។
ទូរស័ព្ទដៃគឺជាប្រភេទផលិតផលអេឡិកត្រូនិកមួយ ដែលត្រូវបានគេផ្លាស់ប្តូរជាញឹកញាប់បំផុត។ ក្រុមហ៊ុនទូរស័ព្ទដៃដូចជា ក្រុមហ៊ុន Samsung និង Apple បានដាក់ ចេញនូវម៉ូដែលថ្មីៗជាច្រើនពោលគឺយ៉ាងហោចណាស់ក៏មួយម៉ូដែលដែរក្នុងមួយឆ្នាំ ដែលនេះបានបង្ហាញថា ក្រុមហ៊ុនទាំងនោះចង់បង្អូតនូវផលិតផលបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ពួកគេនៅក្នុងទីផ្សារទូរស័ព្ទនេះ។
លោក Chih An Lee អ្នកធ្វើយុទ្ធនាការផ្នែកបច្ចេកវទ្យាព័ត៌មានរបស់ស្ថាប័ន Greenpeace East Asia ដែលជាអ្នកសម្របសម្រួលក្នុងការស្រាវជ្រាវនេះបានមាន ប្រសាសន៍ថា ពាក់កណ្តាលនៃអ្នកឆ្លើយនៅក្នុងការស្រាវជ្រាវនៅក្នុងប្រទេសទាំងនោះបានយល់ស្របថា ក្រុមហ៊ុនទាំងនោះកំពុងតែផលិតម៉ូដែលទូរស័ព្ទដៃច្រើនពេកក្នុងមួយឆ្នាំៗ។ ជាការពិតអ្នកប្រើប្រាស់ភាគច្រើនចង់បានទូរស័ព្ទរបស់ពួកគេងាយស្រួលជួសជុលនិងកែច្នៃបាន។
ការដាក់ចេញនូវម៉ូដែលថ្មីៗជាច្រើន មិនមែនជារឿងអាក្រក់សម្រាប់ប្រទេស កូរ៉េខាងត្បូងទេ។
និស្សិតសកលវិទ្យាល័យម្នាក់បានមានប្រសាសន៍ថា បើទោះបីជាក្រុមហ៊ុនទូរស័ព្ទដាក់ចេញនូវម៉ូដែលទូរស័ព្ទថ្មីរបស់ខ្លួនក្នុងរយៈពេល៦ខែឬមួយឆ្នាំក៏ដោយក៏ក្រុមហ៊ុនទូរស័ព្ទជាច្រើនទាំងនោះនាពេលបច្ចុប្បន្ននេះមានអារម្មណ៍ថាខ្លួនបានការដាក់ចេញនូវម៉ូដែលទូរស័ព្ទថ្មីៗជារឿយៗដែរ។
ការស្ទង់មតិក៏បានបង្ហាញនូវភាពខុសផ្លែកគ្នានៅក្នុងឥរិយាបថទៅលើការជួស ជុលទូរស័ព្ទទូទាំងប្រទេសទាំងអស់នោះដែរ។
អ្នកឆ្លើយនឹងការស្ទង់មតិនៅក្នុងកូរ៉េខាងត្បូង និងចិនទំនងជាចង់ឱ្យមានការជូស ជុលទូរស័ព្ទរបស់ពួកគេឡើងវិញ ជាជាងការអ្នកឆ្លើយនឹងការស្ទង់មតិនៅក្នុងសហ រដ្ឋអាមេរិក និងអាល្លឺម៉ង់ដែលចង់ផ្លាស់ប្តូរម៉ូដែលទូរស័ព្ទ។
ស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លើយទាំងនោះជឿថា ក្រុមហ៊ុនទូរសព្ទទាំងនោះគួរតែមានការទទួលខុសត្រូវបន្ថែមទៀតនៅក្នុងការច្នៃទូរស័ព្ទរបស់ពួកគេដើម្បីប្រើប្រាស់ឡើងវិញជាជាងការផលិតម៉ូដែលថ្មី។
និស្សិតនោះបានបន្ថែមទៀតថា “ប្រសិនបើក្រុមហ៊ុនចុះតម្លៃឱ្យអតិថិជនដែលប្រគល់ទូរស័ព្ទចាស់ៗរបស់ពួកគេទៅកាន់ក្រុមហ៊ុនវិញនោះពួកគេអាចបង្កើនភាពស្មោះត្រង់ របស់អ្នកប្រើប្រាស់និងជួយបរិស្ថានផងដែរ”។
លោក Choi Yunsu អតិថិជនដែលជាជនជាតិកូរ៉េខាងត្បូងបានមានប្រសាសន៍ថា ខ្ញុំគិតថា ក្រុមហ៊ុនគួរតែជំរុញការកែច្នៃ។ ហើយលោកបានបន្ថែមទៀតថា លោកតែងតែផ្តល់ទូរស័ព្ទដែលគាត់ប្រើប្រាស់រួចទៅឱ្យសមាជិកក្រុមគ្រួសាររបស់គាត់ ឬលក់ ទូរស័ព្ទទាំងនោះទៅឱ្យនរណាម្នាក់។
ជាង៩០ភាគរយនៃអ្នកឆ្លើយតបនៅក្នុងប្រទេសចិន ម៉ិចស៊ិកកូ និងកូរ៉េខាងត្បូង បានមានប្រសាសន៍ថា សារសំខាន់គឺថា ទូរសព្ទថ្មីទាំងនោះគួរតែងាយស្រូលក្នុងការជូសជុល ប្រសិនបើវាត្រូវបានធ្វើឱ្យខូច។ អតិថិជននៅគ្រប់ប្រទេសបានបន្ថែមទៀតថា ការផលិតទូរស័ព្ទដោយសារគ្មានជាតិគីមី ដែលប៉ះពាល់ដល់សុខភាពក៏ជាកត្តាដ៏មានសារសំខាន់ដែរ។
ការស្ទង់មតិនោះមានអ្នកចូលរួមប្រហែលជា១.០០០នាក់នៅក្នុងប្រទេសរុស្ស៊ី សហ រដ្ឋអាមេរិក ម៉ិកស៊ិក អាល្លឺម៉ង់ ចិន និងកូរ៉េ ខាងត្បូង ៕ រ័ត្ន