ព័ត៌មានទាន់ហេតុការណ៍៖

តម្រួតថៃ២ថ្ងៃឃាត់ខ្លួនពលករខ្មែរចូលទៅធ្វើការងារខុសច្បាប់ និងចូលកាប់ឈើគ្រញូង សរុប៣០នាក់ ខណៈដែលនៅខេត្តបន្ទាយមានជ័យឃាត់ខ្លួនមេខ្យល់ខ្មែរនាំពលករខុសច្បាប់១នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើតាមការស្រង់ចេញពីកាសែតក្នុងប្រទេសថៃឱ្យដឹងថា យ៉ាងហោចណាស់ក្នុងរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ មានពលករខ្មែរសរុបចំនួន៣០នាក់ កំពុងស្នាក់នៅធ្វើការងារ ក្នុងប្រទេសថៃខុសច្បាប់ និងចូលកាប់ឈើគ្រញូងខុសច្បាប់ នៅកន្លែងកន្លែង២ផ្សេងគ្នា រងការចាប់ខ្លួនពីតម្រួតថៃ ជាបន្តបន្ទាប់ ខណៈដែលគេមើលឃើញថាសមត្ថកិច្ចថៃកំពុងតែ រិតបន្តឹងទៅលើពលករបរទេសចូលធ្វើការងារនិងឆ្លងដែនចូលដីថៃខុសច្បាប់នោះ ។

ពលករខ្មែរទាំង៣០នាក់រងការចាប់ខ្លួនពីតម្រួតថៃចំនួន២៦នាក់ចូលស្នាក់នៅធ្វើការងារខុសច្បាប់និង៤នាក់ចូលកាប់ឈើគ្រញូងខុសច្បាប់ ។ ការឃាត់ខ្លួនពលករខ្មែរស្នាក់នៅធ្វើការងារខុសច្បាប់២៦នាក់តម្រួតថៃធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ខែសីហា ក្នុងឧទ្យានជាតិ កោះសាមិត្ត ស្ថិតក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ខណៈដែលពករ២៦នាក់នោះ កំពុងស្នាក់នៅធ្វើការងារកម្មករក្នុងឧទ្យានជាតិនោះ ។ ដោយឡែកពលករ៤នាក់ទៀតដែលចូលកាប់ឈើគ្រញូងខុសច្បាប់រងការចាប់ខ្លួនពីតម្រួតថៃកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិខ្លងហាត ឃុំខៅស្មីង ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ។ពលករខ្មែរ៤នាក់ចូលឆ្លងដែនតាមច្រកពាមតា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកសំឡូត ខេត្តបាត់ដំបងឈមនិងខេត្តត្រាត ប្រទេសថៃ ។  សេចក្តីរាយការណ៍ឱ្យដឹងថា ពលកខ្មែរទាំង៣០នាក់ នោះត្រូវបានតម្រួតថៃកំពុងអនុវត្តតាមនីតិវីធីច្បាប់  របស់ប្រទសថៃនោះហើយ ។ ការឆ្លងដែននិងការស្នាក់នៅធ្វើការងារខុសច្បាប់ នៅក្នុងប្រទេសថៃត្រូវគេនិយាយថា ភាគច្រើនពលករខ្មែរទាំងនោះឆ្លងដែនតាមរយៈមេខ្យល់ ខ្មែរនិងថៃ សហការគ្នា ក្នុងមុខរបររត់ពន្ធមនុស្ស ។

ទន្ទឹមដែល ពលករខ្មែររងការចាប់ខ្លួនពីតម្រួតថៃជាបន្តបន្ទាប់មកនោះ នៅខេត្តបន្ទាយមានជ័យឯណោះវិញ មេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ១នាក់  ក៏ត្រូវបាននគរបាលនការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យធ្វើចាប់ឃាត់ខ្លួន បន្ទាប់ពីមេខ្យល់រូបនោះបាននាំពលករខ្មែរ២៥នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ  ។

មេខ្យល់ទាំង៤នាក់មានឈ្មោះ១,តង់ យ៉ង ភេទប្រុសអាយុ៣៩ឆ្នាំ ប្រកបមុខរបរអ្នករត់រថយន្តតាក់ស៊ី រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ជនង្ស័យជាអ្នករត់រថយន្តតាក់ស៊ី ហើយជាអ្នកសម្រសម្រួលទាំងដឹកជញ្ជូន ទាំងរត់ការ ទាក់ទង់មេខ្យល់ថៃឱ្យមកទទួលពករខ្មែរនាំទៅប្រទេសថៃតែម្តង។ជនសង្ស័យត្រូវបាននគរបាលការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ពាក់ប័ន្ធនិងបទល្មើសព្រហ្មទណ្ឌជាប់ចោទនាំយកចេញមិនស្របច្បាប់សម្រាប់នាំឆ្លងដែនខុសច្បាប់ ៕  សំ វិច្ឆិកា

 

IMG_0786 IMG_0768 IMG_0767 IMG_0742 IMG_0570 IMG_0788

 

 


ចែករំលែក៖