ខេត្តរតនគិរី ៖ អាណិតណាស់ ! ស្ដ្រីម្នាក់សំរាលកូន នៅលើទូក ! និងជួយត្រេកអរផង ទាំងម្ដាយ និងទារក មានសុវត្តិភាព ។ ជាតិជាម្តាយ ជាស្ត្រីលំបាកណាស់ក្នុងកំឡុងពេលផ្តល់កំណើតដល់កូន ! ឆ្លងទន្លេ ដូច្នេះហើយបានគេចាត់ទុកថា ស្ត្រីជាមាតានៃពិភពលោក។
មើលចុះ ! មន្ត្រីឆ្មប នៃមណ្ឌលសុខភាព ភ្នំកុក បានជួយសង្គ្រោះ ស្ដ្រីម្នាក់ដែលសំរាលកូន នៅលើទូក និងបញ្ជូនមកពី ភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ។
បើតាមការឱ្យដឹងពីមូលដ្ឋាន ស្រ្តីឆ្លងទន្លេលើទូកមានឈ្មោះ វ៉ាន់ ម៉ានី អាយុ៣១ ឆ្នាំ កើតបានកូនស្រី ។ បច្ចុប្បន្ន ទាំងម្ដាយ និងទារក មានសុវត្តិភាព កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ ។
គ្រប់កូនៗ គ្រប់បុរសជាប្តី អាចយល់ពីអារម្មណ៍មួយនេះទេ ? ពាក្យថា«ម្តាយ» គឺគាត់លះបង់អ្វីខ្លះដើម្បីកូន សូម្បីតែស្វាមីក៏មិនអាចប្តូរការឈឺចុកចាប់ពេលឆ្លងទន្លេនេះជំនួសភរិយាបានដែរ។
បើយោងតាមប្រភព ពីសៀវភៅ «ម៉ែ» របស់ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស បានរំលឹកថា ៖ កាលបើពោល តាមច្បាប់ ធម្មជាតិ ឬ ពោលតាមសេចក្តីពិតដែលប្រាកដ ឲ្យ ឃើញម៉ែ ឈ្មោះថាធ្វើនូវ របស់ដែលធ្វើបាន ដោយលំបាក ហើយសេចក្តីលំបាកនោះ ឪពុកមិនអាចធ្វើជំនួសបានឡើយ ពោលគឺ ម៉ែត្រូវមានរដូវ ត្រូវពពោះ និងត្រូវឆ្លងទន្លេ (សម្រាលកូន)នេះ គឺជាសេចក្តីទុក្ខលំបាក របស់ម៉ែគ្រប់គ្នា ក្នុងនោះមានម៉ែមិនតិចនាក់ ទេ ដែលត្រូវបាត់បង់ជីវិតព្រោះការឆ្លង ទន្លេ។
ម៉ែកាលប្រាថ្នាចង់បានផល គឺកូនរមែង នមស្ការទេវតា ដើម្បីសូមកូនម៉ែ សួរនូវ នក្ខត្តឬក្សទាំងឡាយផង សួរនូវរដូវ និងឆ្នាំ ទាំងឡាយផងថា តើកូនកើតក្នុង ឫក្សណា ក្នុងរដូវណា ក្នុងឆ្នាំណា ទើបបាននូវអាយុ វែង។
កាលម៉ែមានរដូវហើយ ក៏រមែងមានការ តាំង គភ៌ឡើង ហើយម៉ែក៏មានការចាញ់គភ៌ ព្រោះហេតុនោះ ទើបម៉ែមានឈ្មោះថា «ស្ត្រីចាញ់គភ៌»។
ម៉ែមានការស្រឡាញ់កូន ដែលកើតក្នុង ពោះរបស់ខ្លួន ព្រោះហេតុនេះទើបម៉ែមាន ឈ្មោះថា «ស្ត្រីមានចិត្តល្អ»។
ម៉ែរក្សាគភ៌ អស់មួយឆ្នាំ ឬជិតមួយឆ្នាំ ហើយ ទើបបានឆ្លងទន្លេ សម្រាលកូន ព្រោះហេតុនេះ ទើបម៉ែមានឈ្មោះថា «ស្ត្រី ជាអ្នកឲ្យកូនបានកើតមក»។
ម៉ែញ៉ាំងកូនដែលកំពុងយំឲ្យត្រេកអរ ដោយ ការបំបៅដោះផង ដោយការបំពេផង ដោយ ការឱបក្រសោបផង ព្រោះហេតុនេះ ទើប ម៉ែមានឈ្មោះថា «ស្ត្រី ញ៉ាំងកូនឲ្យ ត្រេកអរ»។
តពីនោះមក ម៉ែមានហឫទ័យទន់ទោរទៅរក កូន ក្រឡេកមើលកូន ដែលពុំទាន់ដឹងក្តី មើលក្នុងទីដែលកូននៅ ត្រូវខ្យល់ ត្រូវក្តៅ យ៉ាងណា ព្រោះហេតុនេះ ទើបម៉ែមាន ឈ្មោះថា «ស្ត្រីអ្នកចិញ្ចឹមបីបាច់ថែរក្សា កូន»។
ទ្រព្យសម្បត្តិឯណារបស់ ម៉ែ និង ឪពុក ដែលមាននៅម៉ែ រមែងគ្រប់គ្រង នូវ ទ្រព្យសម្បត្តិទាំងពីរចំណែក នោះដោយ បំណងថា ទ្រព្យសម្បត្តិទាំងនេះ ត្រូវបាន ទៅកូនរបស់យើង។
ម៉ែកាលដែលទូន្មានកូនថា កូនគួរធ្វើ យ៉ាងនេះ កូនមិនគួរធ្វើយ៉ាងនេះ ជាដើម រមែងនឿយហត់លំបាក។
កាលបើកូនមានវ័យចម្រើន ឡើយហើយ ម៉ែបានដឹងថា កូនមានសេចក្តី រីករាយ ភ្លើតភ្លើនព្រោះ ស្រវឹងក្នុងវ័យ។ ម៉ែរមែង ទន្ទឹងមើលផ្លូវកូន លុះដល់ពេលល្ងាច ពេល ព្រលប់ បាត់កូន មិនឃើញត្រឡប់មក ម៉ែក៏ អន្ទះសាញាប់ញ័រក្នុងចិត្ត ដោយប្រការដូច្នេះ ឯង៕
ដោយ ៖ សុខ ខេមរា