ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះនៅក្នុងស្ថានទូតចិនប្រចាំនៅ Kyrgyzstan ស្លាប់ និងរបួស៤នាក់

ចែករំលែក៖

កាលពីថ្ងៃទី៣០ ខែសីហា មានករណីផ្ទុះកើតឡើងនៅក្នុងស្ថានទូតចិនប្រចាំនៅប្រទេស Kyrgyzstan ស្ថិតក្នុងទីក្រុង Bishkek បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់រងរបួស ។

សារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា មន្ត្រីឯកទេសស្រាវជ្រាវបានទៅកាន់កន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវ ស្វែងរកមូលហេតុបណ្តាលឲ្យមានការផ្ទុះខាងលើកើតឡើង ។

តាមការប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្ន ទីក្រុង Bishket បានបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុដើម្បីជួយអ្នករងរបួស បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា ។

ប្រភពព័ត៌មានថ្មីបំផុតពីកម្លាំងសន្តិសុខទីក្រុង បានឲ្យដឹងថា មូលហេតុនៃការផ្ទុះ គឺរថយន្តមួយគ្រឿងបានចតនៅក្បែរស្ថានទូតហើយផ្ទុះ ។ អ្នកដែលស្លាប់នោះ គឺជាអ្នកបើកបររថយន្ត និង៣នាក់រងរបួស ។ រថយន្តបានបុកទៅនឹងក្លោងទ្វារស្ថានទូតមុនពេលផ្ទុះ៕ ម៉ែវ សាធី
dai-su-quan-tq-uzzg-1472540269585


ចែករំលែក៖