ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនរ៉ូយ៉ាល់អង្គរយកអាចម៍ដីការដ្ឋានទៅលក់មិនព្រមបង់លុយក្លាយជាការវិវាទនឹងអ្នកម៉ៅការ

ចែករំលែក៖

ភ្នំពេញៈ មានការវិវាទក្នុងករារដ្ឋានសាងសង់ខុនដូមួយកន្លែង កើតឡើងរវាងអ្នកម៉ៅការ កើបអាចម៍ដី និងអ្នកទទួលកើបអាចម៍ដីបន្ត គ្រាដែលបានធ្វើជិតសម្រេចជាស្ថាពរទៅហើយ បែរជាភា គី ទទួលកើបអាចម៍ដីបន្ត មិនព្រមបង់លុយ និងថែមទាំងចតរថយន្តពេញការដ្ឋានមិនឲ្យគេចូលយកអាចម៍ដីថែមទៀត ។

វិវាទនេះបានកើតឡើងក្នុងការដ្ឋានសង់ខុនដូរបស់ជនជាតិចិនមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ ជាប់ផ្សារបឹងត្របែកផ្លាហ្សា ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលកើតឡើងដោយលោក ម៉ាន់ ចាន់ឌី តំណាងអ្នកម៉ៅការកើបអាចម៍ដី(ដើមបណ្តឹង) និង លោកគាំង ប៊ុនធឿនតំណាងអ្នកទទួលកើបអាចម៍ដីយកទៅលក់ របស់ក្រុមហ៊ុនរ៉ូយ៉ាល់អង្គរ(ចុងបណ្តឹង)។

លោក ម៉ាន់ ចាន់ឌី បានឲ្យដឹងថា កន្លងមកក្រុមការងាររបស់លោក បានដេញថ្លៃទទួលម៉ៅការ កើបអាចម៍ដី ពីការដ្ឋានសំណង់ខាងលើ ហើយដោយការងារនេះធ្វើមិនទាន់ក៏បានចុះកុងត្រា លក់អាចម៍ដីទៅឲ្យក្រុមហ៊ុនរ៉ូយ៉ាល់អង្គរ ដោយមានកិច្ចសន្យា និងសាក្សីដឹងឮត្រឹមត្រូវ ដោយក្នុងរយៈពេល១៥ថ្ងៃទូទាត់ប្រាក់ម្តង ។ ចាប់ពីធ្វើកិច្ចសន្យារួចមក ក្រុមហ៊ុនរ៉ូយាល់ អង្គរ បានបំពេញការងាររបស់ខ្លួន ដោយដឹកជញ្ជូនអាចម៍ដី ជិត៤០០០រថយន្ត និងគិតជាប្រាក់ជិត១ម៉ឺនដុល្លារឯណោះ តែមកដល់ពេលនេះក្រុមហ៊ុនរ៉ូយ៉ាល់អង្គរ នៅមិនទាន់ទូទាត់លុយជូនលោកនៅឡើយទេ ។

លោក ម៉ាន់ ចាន់ឌី បានបន្តថា មិនត្រឹមតែមិនទូទាត់ថ្លៃលក់អាចម៍ដីឲ្យលោកនោះទេ សូម្បីលោកចង់ផ្ទេរទៅឲ្យក្រុមហ៊ុនផ្សេងជាអ្នកទទួលទិញអាចម៍ដីបន្តក៏ក្រុមហ៊ុននេះមិនព្រម រួចចតរថយន្តរកេតរកូតពេញការដ្ឋានមិនអាចអ្នកណាចូលបានឡើយ ។ ទង្វើនេះមិនសមហេតុផលនេះហើយទើបលោក កើតទុក្ខមិនសុខចិត្តសុំឲ្យអ្នកច្បាប់ ក៏ដូចជាអាជ្ញាធរដែនដី ជួយរកយុត្តិធម៌ដល់ក្រុមការងាររបស់លោក និងសុំឲ្យក្រុមហ៊ុនរ៉ូយ៉ាល់អង្គរទទួលខុសត្រូវចំពោះមុខច្បាប់ ដែលមិនព្រមសងលុយ និងបានរារាំងការងារដឹកជញ្ជូនអាចម៍ដីខាតពេលវេលាច្រើនថ្ងៃ ។

ទាក់ទិនក្នុងករណីនេះ នគរវត្តមិនអាចទំនាក់ទំនងសុំការបកស្រាយពីលោក គាំង ប៊ុន ធឿនបានទេកាលពីម្សិលមិញនេះ តែលោក ជួប សុវណ្ណ ជាអ្នកទទួលខុសត្រូវដឹកជញ្ជូនអាចម៍ដីពីក្រុមហ៊ុនរ៉ូយ៉ាល់បាននិយាយថា លោកមិនដឹងរឿងអីទេ គេប្រើឲ្យដឹកអាចម៍ដីចេះតែ ដឹកទៅ រីឯការទូទាត់លុយកាក់នៅលើក្រុមហ៊ុនរ៉ូយ៉ាល់អង្គរ ជាអ្នកដោះស្រាយ ៕ ស រស្មី

 

IMG_1655 IMG_1656 IMG_1658 IMG_1650


ចែករំលែក៖