ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវបង្ហាញមុខក្រុមចោរប្លន់និងអ្នកទទួលផលចោរកម្ម៧នាក់ក្រោយបង្ក្រាបបានមុនបញ្ជូនទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នង ការនគរបាលរាជធានីភ្នំពេញព្រមទាំងមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ ថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ បានធ្វើការបង្ហាញមុខសញ្ញា ក្រុមចោរ៧នាក់ដែលតែងតែធ្វើសកម្មភាពប្រើកាំបិតដាវសាមូរ៉ៃកាប់ប្លន់យ៉ាងសកម្មដើម្បីយកម៉ូតូ ទូរស័ព្ទនិងគ្រឿងអលង្ការ ផ្សេងៗពីបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសមត្ថកិច្ចសហការបង្ក្រាបបានមួយ សម្បុកធំនាពេលកន្លងមកមុននឹងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា មុនឈានទៅបង្ក្រាបនិងក្រោយបង្ក្រាប ក្រុមចោរទាំងនេះបានធ្វើសកម្មភាពគ្រប់ រូបភាពនិងជាច្រើនករណីដោយប្រើកាំបិតដាវសាមូរ៉ៃកាប់ភ្ជង់ដើម្បីប្លន់យកទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម។

លោក ទៀង ច័ន្ទសារ បន្តថា សកម្មភាពដែលក្រុមជនសង្ស័យបានប្រព្រឹត្តកន្លងមក គឺមានករណីទី១-កាលពីថ្ងៃទី៥ ខែសីហា ក្រុមជនសង្ស័យបានធ្វើសកម្មភាពដោយប្រើដាវដើម្បីកាប់ភ្ជង់ប្លន់យកម៉ូតូម៉ាកនិច១គ្រឿងពីជនរងគ្រោះបានសម្រេច ស្ថិត ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ, ករណីទី២-នៅយប់ថ្ងៃ ទី២២ ខែ សីហា ក្រុមជនសង្ស័យបានបន្តសកម្មភាព ប្រើដាវសាមូរ៉ៃកាប់ភ្ជង់ប្លន់យកម៉ូតូពីជនរង គ្រោះបានសម្រេច១គ្រឿងទៀតនៅចំណុច ផ្ទះបុរីអង្គរភ្នំពេញស្ថិតក្នុងសង្កាត់ទួលសង្កែ, ករណីទី៣-កាលពីយប់ថ្ងៃទី២៣ ខែសីហា ក្រុមជនសង្ស័យនៅតែបន្តសកម្មភាពយ៉ាង សកម្មដោយប្រើដាវប្លន់យកម៉ូតូស្មាស់១ គ្រឿងពីជនរងគ្រោះបានសម្រេចនៅចំណុច កាំកូសុីធី ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ, ករណីទី៤-នៅយប់ថ្ងៃទី២៧ ខែសីហា វេលាទៀបភ្លឺក្រុមជនសង្ស័យបាន ធ្វើសកម្មភាពប្រើដាវកាប់ភ្ជង់ប្លន់យកម៉ូតូ វីវ៉ា១គ្រឿងពីជនរងគ្រោះដែលកំពុងឈប់ ចាក់សាំងនៅស្ថានីយប្រេងតេលាមួយកន្លែង ក្នុងសង្កាត់ទួលសង្កែ, ករណីទី៥-នៅវេលា រំលងអធ្រាត្រថ្ងៃទី២៨ ខែសីហា ក្រុមជន សង្ស័យនៅតែបន្តសកម្មភាពដោយជិះម៉ូតូ ២គ្រឿងមានបក្ខពួក៦នាក់បានធ្វើសកម្ម ភាពប្លន់យកម៉ូតូហុងដាឌ្រីមសេ១២៥ មួយ គ្រឿងពីជនរងគ្រោះបានសម្រេចរួចគេច ខ្លួនដោយសុវត្ថភាព និងករណីទី៦-កាលពី ថ្ងៃទី៣០ ខែសីហា រំលងអធ្រាត្រក្រុមជន សង្ស័យទាំងនេះបានសហការគ្នាធ្វើសកម្ម ភាពប្រើដាវភ្ជង់ប្លន់យកទូរស័ព្ទពីជនរង គ្រោះជាស្ត្រីម្នាក់ នៅចំណុចផ្លូវបណ្ឌិតម៉ុង រិទ្ធី ស្ថិតក្នុងក្រុម៩ ភូមិទួលគោក សង្កាត់ ទួលសង្កែ ហើយរត់ គេចខ្លួនដោយសុវត្ថិ ភាព។

លោកអធិការបានបន្តថា ក្រុមជនសង្ស័យទាំងនេះត្រូវបានអស់លក្ខនៅក្នុងកិច្ចសហប្រត្តបត្តិការរបស់កម្លាំងនគរបាលខណ្ឌ ឫស្សីកែវយ៉ាងស្អិតរមួតជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ទាំង៦ក្នុងមូល
ដ្ឋាននិងដ៍ក្ដៅគគុកដោយវាយលុកចំសំបុកតែម្ដងដើម្បីអនុវត្តន៍តាមបទបញ្ជាពីនាយ ឧត្តមសេ នីយ៍ ជួន សុវណ្ណ អគ្គស្នងការ រងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញព្រមទាំងមានការសម្របសម្រួលពីលោកចែសុងព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញបានស្រាវជ្រាវពួនស្ទាក់គ្រប់មធ្យោបាយទាំងយប់ទាំ ង ថ្ងៃផងនោះរហូតមកដល់ម៉ោងជាង១យប់ថ្ងៃទី៣០ សីហានេះ ក្រុមជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់បានចេញមកធ្វើសកម្មភាពម្ដងទៀត ដោយប្រើដា វកាប់ប្លន់យកម៉ូតូToday១គ្រឿងនិងទូរស័ព្ទដៃពីជនរងគ្រោះជាស្ត្រីម្នាក់ បានសម្រេចនៅក្បែររង្វង់មូលកាំកូស៊ីធីស្ថិតក្នុងភូមិ ទួលគោកសង្កាត់ទួលសង្កែ។ ពេលនោះ កម្លាំងនគរបាលដែលត្រៀមឈរជើងលបឆ្មក់នៅពេលរាត្រីបានស្រាវជ្រាវជាបន្ទាន់ និងបើកប្រត្តបត្តិការដេញតាមប្រម៉ាញ់រហូតឃាត់ខ្លួនបក្ខពួក២នាក់បានភ្លាមៗដោយ ដកហូតបានម៉ូតូ និងទូរស័ព្ទយកមកប្រគល់ ជូនជនរងគ្រោះវិញនៅយប់នោះផងដែរ បន្ទាប់ពីកើតហេតុ។ លោកបន្ថែមថា ក្រោយឃាត់ខ្លួនជនសង្ស័យបាន២នាក់ ដើម្បីបន្តស្រាវជ្រាវនិងសួរនាំពីសកម្មភាពរួមមកប៉ុន្មានម៉ោងក្រោយក៏បានតម្រុយខ្លះៗទើបសម្រេចបើកប្រត្តបត្តិការជាថ្មីម្ដងទៀតទាំងយប់រហូតដល់ម៉ោងជិត៣ទៀបភ្លឺ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឡោមព័ទ្ធ ទីតាំងដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិទួលគោកសង្កាត់ទួលសង្កែ ដែលជាជម្រកស្នាក់ នៅរបស់បក្ខពួកក្រុមជនសង្ស័យប្រមូលផ្ដុំគ្នាដើម្បីធ្វើសកម្មភាពផ្សេងៗនិងប្រើប្រាស់គ្រឿងញៀនដោយជាលទ្ធផលសម្រេចឃាត់ខ្លួនក្រុមបក្ខពួកជនសង្ស័យនាក់បន្ថែមទៀតដកហូតបានរថយន្ដ Land Cruiser ១គ្រឿងនិងកាំបិតដាវ សាំម៉ូរ៉ៃ៩ដើម។

លោកអធិការបានបញ្ជាក់ថា ក្នុងកិច្ច សហប្រត្តបត្តិការនៅយប់រហូតដល់ភ្លឺ ស្រលះនេះនៅតែបន្តស៊ើបអង្កេតដោយ បានពន្លឺបន្ថែមកម្លាំងនគរបាលបានឈានដល់ការឡោមព័ទ្ធទីតាំងទទួលផលចោរ កម្មមួយកន្លែងទៀត ស្ថិតក្នុងភូមិទួលគោកសង្កាត់ទួលសង្កែដែលទីតាំងមួយនេះបានទទួលប្រយោជន៍ពីបក្ខពួកក្រុមចោរដែលតែងតែធ្វើសកម្មភាពកាប់ប្លន់បានសម្រេចហើយយកមកលក់ដូរឫបញ្ចាំនៅទីនេះ ដោយជាលទ្ធផលកម្លាំងសមត្ថកិច្ចបាន សម្រេចឃាត់ខ្លួនម្ចាស់ទីតាំងដើម្បីបន្តសួរនាំនិងដកហូតម៉ូតូពាក់ព័ន្ធករណីទទួលផលចោរកម្មជាច្រើនគ្រឿងផងដែរ ។

លោកអធិការបានបញ្ជាក់ទៀតថាជនសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះសុភាព វិសាល ហៅកូកា ភេទប្រុស អាយុ១៩ឆ្នាំ និងទី២-ឈ្មោះសូ វណ្ណះ ហៅវណ្ណះ ភេទប្រុស អាយុ២១ឆ្នាំ ជនសង្ស័យទាំង២នាក់មានមុខរបរមិនពិតប្រាកដ និងស្នាក់ នៅផ្ទះជួល ផ្លូវបេតុង ក្រុម១៤ ភូមិទួល សង្កែ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទី៣-ឈ្មោះមុន្នី ស៉ីសុ វ៉ាត់ ហៅវ៉ាត់ភេទប្រុស អាយុ១៨ឆ្នាំមានមុខរ បរមិនពិតប្រា កដ និងទី៤-ឈ្មោះថាន់ ថងថាំង ហៅថាំង ភេទប្រុស អាយុ ២៩ឆ្នាំ ទី៥-ឈ្មោះអ៊ុន ហ៊ោ ហៅហៀកភេទប្រុស អាយុ២ ០ឆ្នាំ និងទី៦-ឈ្មោះថុន សុជាតិ ហៅជាតិភេទប្រុស អាយុ១៨ឆ្នាំជនសង្ស័យទាំង៤នាក់មានមុខរបរមិនពិតប្រាកដនិងស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិទួលគោក សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ព្រមទាំងទី៧-ឈ្មោះ សុខ វ៉ា ហៅវ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅ ផ្ទះជួល ផ្លូវលេខ១០៣ ក្រុម១២ ភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយបង្ហាញមុខក្រុមជនត្រូវសង្ស័យទាំង៧នាក់ ពាក់ព័ន្ធ បទល្មើសប្រើកាំបិតដាវសាំម៉ូរ៉ៃកាប់ប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញរួមជាមួយវត្ថុតាងត្រូវបានកម្លាំងនគរបាលខណ្ឌ ឫស្សីកែវ បញ្ជូនខ្លួនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញដើម្បី ចាត់ការតាមច្បាប់ហើយ ៕ អារុណរះ

 

3 2 1 4

 


ចែករំលែក៖