ខេត្តព្រះសីហនុ៖ រថយន្តដឹកប្រេងសាំង ពេញចំណុះ32 000លីត្ររបស់ក្រុមហ៊ុនតេលា មួយគ្រឿងបានក្រឡាប់ធ្លាក់ផ្លូវនៅចំណុចផ្លូវកោងតាមផ្លូវសម្តេចសង្ឃ(ស្ទឹងហាវ-វាលរេញ) ក្នុងស្រុកព្រៃនប់ ក្បែរវត្តថ្មដា កាលពីវេលាម៉ោងជិត3រសៀល ថ្ងៃ2 ខែកញ្ញា ឆ្នាំ2016 តែមិនបណ្តាលអោយមានមនុស្សរងរបួសឡើយ រីឯប្រេងក៏មិនឃេីញមានលេចធ្លាយកំពប់ដែរ ។
ភ្លាមៗសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុនិងគ្រប់គ្រងសភាពការណ៍ ការពារមិនអោយប្រជាពលរដ្ឋចូលក្បែរ ឬបូមយកប្រេង ដេីម្បីបង្ការខ្លាចមានគ្រោះថ្នាក់កើតឡើង ៕ សណ្តោស