ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូធ្លាក់ពីផ្លូវជាតិទៅបុកបង្គោលភ្លើងបាក់កស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ និស្សិតម្នាក់ស្រវឹងស្រាជោកជិះម៉ូតូយ៉ាងលឿន ហើយបានបាត់បង់ម្ចាស់ការ ក៏រេចង្កូតទៅ បុកបង្គោលភ្លើង ដួលបាក់ក ស្លាប់ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ នៅត្រង់ចំណុចខាងមុខមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ថិតនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះគង់សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាល័យស្វាយរៀងមានទីលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញ ជនរងគ្រោះ មានសភាពស្រវឹងស្រា ជោក ហើយបានជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ចេញពីផ្ទះក្នុងគោលបំណង ទៅជួបមិត្តភក្តិ នៅសាកលវិទ្យាល័យស្វាយរៀង លុះបើកម៉ូតូដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូត ធ្លាក់ពីលើផ្លូវជាតិលេខ១ទៅបុកនឹងបង្គោលភ្លើងនៅខាងស្តាំដៃពេញទំហឹង បណ្តាលឲ្យហោះផ្លោងទៅបុកបង្គោលភ្លើងបាក់ ក ស្លាប់ភ្លាមៗនៅនឹងកន្លែង គួរឲ្យញាក់សាច់។

បន្ទាប់មកសមត្ថកិច្ចបានមកពិនិត្យរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះម៉ូតូខូចខាតយ៉ាងតំណំ សមត្ថកិច្ច ក៏បានប្រគល់ឲ្យឪពុម្តាយយកទៅជួសជុលវិញដែរ ។

សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ បើកបរមានល្បឿនលឿន ក្នុងស្ថានភាពស្រវឹង និងអត់មានពាក់មួកសុវត្ថិភាពផងដែរ ៕ យឹម សុថាន

WA (1) WA WA (2)


ចែករំលែក៖