ភ្នំពេញ៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថក្រុង បានបន្ដឃាត់រថយន្ដស៊េរីទំនើប២គ្រឿង ដែលអត់ពន្ធ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមន្ដ្រីគយ បានឲ្យដឹងថា រថយន្ដដែលកម្លាំងជំនាញឃាត់បាននេះ ម៉ាក Lexus RX 350 ឆ្នាំ២០១០ ពណ៌ស មួយគ្រឿង និងAudi A6 ឆ្នាំ២០០៦ ពណ៌ស ១គ្រឿង ។ សាខាគយ និងរដ្ឋាករ អំពាវនាវឲ្យម្ចាស់យានយន្ត ដែលពុំទាន់បំពេញកាតព្វកិច្ចពន្ធ មេត្តាចូលមកបង់ពន្ធ ហើយគ្រប់អាជីវករទាំងអស់ មេត្តាជ្រាបថារាល់ទំនិញនាំចូល ដែលអាចដាក់លក់លើទីផ្សារបាន ត្រូវជាទំនិញដែលបានបង់ពន្ធរួចរាល់ ៕ ថាច់ យ៉ាត