ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់សង្វៀនបញ្ជល់មាន់នៅឃុំជ្រៃអះអាងថាបង់ជូនសមត្ថកិច្ចគ្រប់ថ្នាក់រាល់ខែហើយ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សង្វៀនបញ្ជល់មាន់មួយកន្លែងនៅចំណុចភូមិទួល ឃុំជ្រៃ ស្រុកថ្ម គោលត្រូវបានម្ចាស់សង្វៀនអះអាងថាបានបង់លុយឲ្យទៅមេប៉ុស្តិ៍និងអធិការស្រុករួចអស់ហើយ ដូច្នេះគ្មាននរណាមករំខាន នោះឡើយ ។

ប្រជាពលរដ្ឋក្បែរសង្វៀនបញ្ជល់មាន់ ខាងលើលើកឡើងថា ទីតាំងសង្វៀនល្បែង ស៊ីសងបញ្ជល់មាន់មួយកន្លែងខាងលើ មានការបើកលេង រៀងរាល់ថ្ងៃចន្ទ និងថ្ងៃ ព្រហស្បតិ៍ ហើយពួកគាត់តែងឃើញក្រុមអ្នកញៀនល្បែងមួយនេះនាំគ្នាទាំងហ្វូងៗ បីមាន់ទៅបញ្ជល់យ៉ាងគគ្រឹកគគ្រេងមិន ដែលរំខានដល់សមត្ថកិច្ចបែបនេះ ។ ដោយ សារតែម្ចាស់សង្វៀនអះអាងដូច្នេះហើយទើបធ្វើឲ្យអ្នកញៀនល្បែងមួយនេះមិនមានការភ័យខ្លាចសមត្ថកិច្ចចុះទៅចាប់ឡើយ ។

លោក ឆែម សាម៉ុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃខាងពត៌មានយើងមិនអាច សុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទមិន អាចទាក់ទងបាន ។ ចំណែកលោកផង់ សុភាព អធិការស្រុកថ្មគោលបានប្រាប់អ្នកសារព័ត៌មានតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះថា បញ្ហាបង់លុយបង់ កាក់នោះលោកមិនដឹងទេ គេចេះតែ និយាយ ហើយលោកនឹងចាត់កម្លាំងឲ្យចុះ ទៅចាប់ ៕  ហេង នរិន្ទ្រ

swe-1


ចែករំលែក៖