ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែផ្សារបវេលយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរនិងចំណតម៉ូតូ-រថយន្ត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបាន រិះគន់ក្រុមហ៊ុនផ្សារបវេលថា បានយកផ្លូវសាធារណៈមួយខ្សែធ្វើជាកន្លែងលក់ដូរ និងចតម៉ូតូ-រថយន្តបង្កឲ្យមានការកកស្ទះ និងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ។

ប្រជាពលរដ្ឋដដែលលើកឡើងថា ផ្លូវ កៅស៊ូលេខ៥៧B១ខ្សែ នៅចំណុចមុខ ផ្សារបវេល ស្ថិតក្នុងភូមិបវេល ឃុំបវេល ស្រុកបវេលមានសារសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និង អ្នកដឹកជញ្ជូនទំនិញកសិផលផ្សេងៗឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយតែពេលនេះ ត្រូវបានប្រឈមនឹងការលំបាក ដោយ ក្រុមហ៊ុនផ្សារ ដើរប្រមូលយកតែលុយ បណ្តោយឲ្យមានការលក់ដូរ និងចតម៉ូតូ-រថយន្តពាសវាលពាសកាលពេញផ្លូវ មិនមានការរៀបចំធ្វើឲ្យមានការកកស្ទះរាល់ថ្ងៃ ពិសេសកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ទៀត ។

លោក លី ហុងឆាយ ប្រធានគ្រប់គ្រងផ្សារបវេលបានប្រាប់ថា គ្មាននរណាម្នាក់ ចង់ឲ្យស្ទះចង្អៀតនោះទេ គឺមួយ ថ្ងៃៗដេញ ចង់ងាប់ទៅហើយ តែគេនៅតែចត និង លក់ដដែល ។ ម្យ៉ាងវិញទៀតក្នុងផ្សារមាន ទីធ្លាតូចចង្អៀតគ្មានកន្លែងឲ្យលក់ទើបអនុគ្រោះឲ្យលក់លើផ្លូវទៅ ។

ដោយឡែកលោក អឿម ទិត្យ អធិការ ស្រុកបវេលបានប្រាប់ដែរថា អាហ្នឹងអ៊ីចឹង ឯងវាស្ទះមួយម៉ោងៗ ព្រោះម៉ូតូរថយន្ត ច្រើន ម្យ៉ាងទៀតគ្នាដឹកលក់តាមរទេះរុញនិងរ៉ឺម៉កម៉ូតូដោយខាងផ្សារមិនមានទីតាំងឲ្យលក់ទើបបង្ខំចិត្តលក់លើចិញ្ចើមផ្លូវ ។ ចំណែកបេនរថយន្តឲ្យចតក្នុងភក់មិនមានការរៀបចំគ្មានអ្នកទៅជិះទើបពួកគាត់នាំគ្នាមកចតខាងមុខផ្សារ ហើយខាងសមត្ថកិច្ច ជំនាញខំប្រឹងប្រែងដេញរាល់ថ្ងៃ តែដេញ ត្រង់នេះគាត់ទៅត្រង់នោះហើយការស្ទះនោះមិនយូរទេគឺលក់ត្រឹមម៉ោង៨ទៅម៉ោង៩គឺស្ងាត់ហើយ ។

លោក ទឹម ណារ៉េត អភិបាលស្រុក បវេលបានប្រាប់ថា នៅតាមទីផ្សារកម្រមានការរៀបចំបានស្អាតណាស់ តែយ៉ាងណា ខាងសមត្ថកិច្ចបានដាក់ផែនការឲ្យចុះធ្វើ បណ្តើរៗហើយ ៕ ហេង នរិន្ទ្រ

 

bb_4 bb_3 bb_1

 


ចែករំលែក៖