ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរឆក់អាយផេត២នាក់ ឯម្នាក់ទៀតរត់រួច

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់  បន្ទាប់ពីធ្វើសកម្មភាពរត់ឆក់យកអាយផេតពីបុរសម្នាក់ ដែលកំពុងតែអង្គុយលេងហ្វេសប៊ុកក្នុងហាងកាហ្វេមួយ ។

កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៩ កញ្ញា ២០១៦ស្ថិតនៅហាងកាហ្វេយីហោយីហោ «ស្រីខួច» ផ្លូវលេខ៧០ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

មន្រ្តីនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះឆិល គីមលី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៣ ផ្លូវលេខ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងម្នាក់ទៀត ឈ្មោះចាន់ សុថា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួលលើផ្លូវរថភ្លើង ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ ។ ចំណែកម្ចាស់អាយផេតឈ្មោះរស់ ឌី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៩អ៊ី ផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

មន្រី្តនគរបាលដដែលបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយផឹកកាហ្វេក្នុងហាង«ស្រីខួច» មានទីតាំងនៅខាងលើ ដោយបានកាន់អាយផេងកយកលេងហ្វេកប៊ុក ។ មួយស្របក់ស្រាប់តែមានជនសង្ស័យ៣នាក់ បាននាំគ្នាមកឆក់យកអាយផេតពីដៃ ហើយរត់គេចខ្លួនតាមផ្លូវរថភ្លើងយ៉ាងលឿន។ នៅក្នុងសកម្មភាពនេះធ្វើឲ្យជនរងគ្រោះស្រឡាំងកាំង ហើយបានស្រែកថា «ចោរៗ» ។ សំឡេងស្រែកថាចោរៗ បានឮដល់កម្លាំងនគរខណ្ឌឫស្សីកែវ និងនគរបាលប៉ុស្តិ៍ទួលសង្កែដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវក្បែរនោះក៏ បាននាំគ្នាដេញ ចាប់បានជនសង្ស័យ២នាក់ ឯម្នាក់ទៀតរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យដែលខាត់ខ្លួនបាន ត្រូវបាននគរបាលប៉ុស្តិ៍ទួលសង្កែ កសាងសំណុំ រឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្អឫស្សីកែវចាតើការតាមច្បាប់បន្ត ៕ ប្រាថ្នា

dwe

 


ចែករំលែក៖