ព័ត៌មានទាន់ហេតុការណ៍៖

លួចកាច់កម៉ូតូបានថ្មីៗជិះយកទៅបញ្ចាំជាប់ខ្នោះនគរបាល

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជនីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្សយ័ម្នាក់ខណៈកំពុងជិះម៉ូតូល្បាតនៅម្តុំឃ្លាំងរំសេវម្តុំកន្លែងបញ្ចាំម៉ូតូក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយបានប្រទះឃើញជនសង្ស័យខាងលើជិះម៉ូតូហុងដា C125ពណ៌ខ្មៅបិតស្កុតខ្មៅលើ ស្លាកលេខក៏បានហៅឲ្យឈប់ដើម្បីធ្វើការឆែកឆេរ។ ប៉ុន្តែ ពេលនោះជនសង្សយ័រូបនេះបានផ្តួលម៉ូតូចោលហើយព្យាយាមរត់គេចខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចពទ្ធ័ចាប់បានភ្លាមៗ។

ហេតុការណ៍ឃាត់ខ្លួនជនសង្សយ័ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ ២០១៦នៅចំណុចចឃ្លាំងកន្លែង
បញ្ចាំម៉ូតូស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួកគោក។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឡាច សុភណ្ឌ័ហៅអាឡូអាយុ២៧ឆ្នាំជាមុខសញ្ញាចាស់(ចោរលួច)ទើបចេញពីគុកស្នាក់នៅ ភូមិចំរើនផលសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ហើយម៉ូតូដែលគេជិះនេះជាម៉ូតូដែលគេទើបលួចកាច់សោ កបានមួយថ្ងៃជិះយកមកបញ្ចាំក៏ត្រូវឃាត់ខ្លួនតែម្តង ។

បច្ចុប្ប្នន្នជនសង្សយ័ខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឌាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធី ៕ ប្រាថ្នា

aes


ចែករំលែក៖