ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចមាន់ ម្ចាស់ទៅទាន់ចាប់រំលោភរួចប្លន់លុយនិងទូរស័ព្ទទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្ដ្រីចំណាស់អាយុ ៥៣ឆ្នាំម្នាក់ត្រូវបានជនសង្ស័យចាប់ រំលោភ ហើយថែមទាំងប្លន់យកទ្រព្យសម្បត្តិ ទៀតកាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចខាងត្បូងជើងភ្នំ (វត្តភ្នំពេជ្រ) ភូមិអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរង នគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា មុន ពេលកើតហេតុស្ដ្រីរងគ្រោះឃើញជន សង្ស័យឈ្មោះ ម៉ៅ រដ្ឋា អាយុ២៨ឆ្នាំ មុខ របរកម្មករសំណង់បានធ្វើសកម្មភាពលួច ចាប់មាន់របស់ខ្លួន។ ពេលនោះស្ត្រីរងគ្រោះ ក៏ចេញមកមើលតែត្រូវបានជនសង្ស័យ ចាប់ចង និងវាយធ្វើបាបរួចរំលោភរហូត បានសម្រេចហើយបានប្លន់យកកាបូប ស្ពាយ១ ក្នុងនោះមានទូរស័ព្ទដៃ១គ្រឿង លុយប្រហែល៣លានរៀល និងខ្សែកមាស ១ខ្សែទម្ងន់២ជី ។

ក្រោយពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ក្រោមការ បញ្ជាពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានចុះទៅដល់កន្លែងកើតហេតុ ហើយក៏ស្រាវជ្រាវរកឃើញជនសង្ស័យនិងឃាត់ខ្លួនភា្លមៗនៅយប់កើតហេតុនោះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកកសាងសំណុំរឿងដើម្បីចាត់ ការបន្ដ ៕ ហេង នរិន្ទ្រ

aes


ចែករំលែក៖