ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បែកថ្នាំរត់ចូលមុខផ្ទះសម្ដេចតេជោត្រូវអង្គរក្សចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីមានបុរសម្នាក់ជារត់ម៉ូតូឌុប បែកថ្នាំបានយកលាក់អំពូលភ្លើងLED ១ដើមមកជាមួយនឹងទឹកមុខចំឡែកស្លេកស្លាំង ត្រូវអង្គរក្សសម្ដេចនឹងសមត្ថកិច្ច នាំគ្នាចាប់យកទៅសួរនាំ ព្រោះតែគាត់ជិះម៉ូតូ ទៅឈប់មុខផ្ទះសម្ដេចតេជោ ហើយស្រែកឡូឡារកសម្ដេចឲ្យជួយបង្កការភ្ញាក់ផ្អើលតែម្តង ។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានេពីសមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា មុនពេលកើតហេតុគាត់កំពុងតែអង្គុយយាមនៅទល់មុខផ្ទះសម្ដេច ស្រាប់តែប្រទះឃើញបុរសម្នាក់រត់ម៉ូតូឌុបជិះមកដល់មុខផ្ទះសម្ដេចរួចស្រែកអោយពួកគាត់ជួយ នៅពេលដែលអង្គរក្សនឹងប៉ូលីសសាកសួរទើបដឹងថាបុរស រត់ម៉ូតូឌុបម្នាក់នោះ បែកថ្នាំខណះពេលប៉ូលីសនាំយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចតុមុខ ។ប៉ុន្តែបុរសរូបនោះបានប្រកែកថា ខ្លួនមិនបានបែកថ្នាំនោះទេ គឺមានគេតាមប្លន់គាត់យកពេជ្រពីខ្លួនដែលមានចំនួនដល់ទៅ៤៨គ្រាប់ តែផ្ទុយទៅវិញពេជ្រនោះគឺជាអំពូលភ្លើងដែលគាត់បានរើសមកពីក្រោមដើមឈើនៅឧទ្យានក្បែរវិមានឯករាជសោះ ។

តាមសម្ដីរបស់បុរសអ្នករត់ម៉ូតូឌុបបែកថ្នាំបាននិយាយថា: គាត់ឈ្មោះ ជាសុខ មុខរបរ ជាអ្នករត់ម៉ូតូឌុប ដែលកំពុងតែហៅមូយនៅតាមដងវិថីព្រះសីហនុ ទល់មុខនឹង កន្លែងកំញអំពូលភ្លើងLED១ដើម ដែលស្រោបដោយទុយោប្លាស្ទីក ហើយគាត់បានជិះម៉ូតូ រួចយកអំពូលនោះដាក់ក្នុង ខ្លួនដើម្បីលាក់ ស្រាប់តែមានគេដេញតាមគាត់ហើយគាត់គិតថាអំពូលភ្លើងLED នោះគឺជាពេជ្រ បើសិនជាអំពូលLEDនោះមិនមែនជាពេជ្រនោះទេ ហេតុអីបានជាគេដេញតាមគាត់ រហូត?ហេតុអ្វីបានជាមានអ្នកដេញចាប់គាត់ចង់បានយ៉ាងនេះ?

បន្ទាប់មកគាត់បានបន្តទៀតថា ពេជ្រ ទាំងនោះជារបស់គាត់ ព្រោះគាត់បានរាប់ចំនួនគ្រាប់អំពូលភ្លើងទាំងនោះរួចហើយ ទាំងអស់មានចំនួនដល់ទៅ៤៨គ្រាប់ជាគ្រាប់ពេជ្ររបស់គាត់តែម្នាក់គត់ គ្មាននរណាអាចយកវាចេញពីគាត់បានទេ ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យបុរសរូបនោះ ស្ដោះទឹកម៉ាត់ដើម្បីបញ្ជាក់ថា គាត់មិនបានបែកថ្នាំនោះទេ ។

គួរបញ្ចាក់ថា នៅពេលដែលអង្គរក្ស និងសមត្ថកិច្ចឃាត់ខ្លួនបុរសនោះហើយបានយកអំពូលភ្លើងចេញពីខ្លួនគាត់ តែគាត់ស្រែកថា សមត្ថកិច្ចគឺជាចោរ ព្រោះពួកគាត់បានដកហូតយកអំពូលភ្លើងLED ដែលជាគ្រាប់ពេជ្រទាំង៤៨គ្រាប់របស់គាត់ផងដែរ ។

ក្រោយកើតហេតុ បុរសបែកថ្នាំម្នាក់នោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនទុកនៅបុស្ដិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីសាកសួរនឹងធ្វើការអប់រំបន្ត ៕ ស ដារ៉ា

image1 image2


ចែករំលែក៖