ខេត្តត្បូងឃ្មុំ៖ នគរបាលស្រុកពញាក្រែក បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលជនសង្ស័យ២នាក់ត្រូវឃាត់ខ្លួនតាមដីកា និង២នាក់ផ្សេងទៀតឃាត់ខ្លួនជាក់ស្ដែងជាមួយវត្ថុតាងថ្នាំញៀន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌សចំនួន១កញ្ចប់ធំ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ឃាត់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅភូមិរោងចក្រ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ដោយឡែកជនសង្ស័យចំនួន២នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមអំណាចដីការបស់សាលាដំបូងខេត្តត្បូងឃ្មុំ ពីបទរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលជនសង្ស័យទី១-ឈ្មោះសះ ណាវី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងដំដែក នៅភូមិដងកាំបិត ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ
និងជនសង្ស័យទី២-ឈ្មោះលន់ នឿន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី៦ តុលា ២០១៦ នៅភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
បច្ចប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕ វណ្ណះ