ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូ២គ្រឿងបញ្រាសគ្នារបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង :  យ៉ាងហោច ណាស់បុរស៣នាក់បាន រងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តព្រលះម៉ូតូ២គ្រឿងបន្តបន្ទាប់ក្នុងទិសដៅផ្ទុយគ្នាលើកំណាត់ផ្លូវជាតិលេខ១ វេលាម៉ោង២និង២០នាទីរសៀលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេស សាន តុង ស្ថិតនៅក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាក TOYOTA CAMRY 87 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-3732 បើកបរដោយឈ្មោះ ហូ សេង ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ  បើកបរពីលិច ទៅកើត លើកំណាត់ផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកនឹងម៉ូតូម៉ាក City C-100 គ្មានស្លាកលេខ ពណ៌ព្រីងទុំ បើកបរដោយឈ្មោះ សឿន តែម ភេទប្រុស អាយុ24ឆ្នាំ រស់នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា បើកបរពីកើតទៅលិច បន្ទាប់មករថយន្ត ក៏បានទៅបុកនឹងម៉ូតូ១គ្រឿងទៀត ម៉ាក HONDA DREAM C-125 ពាក់ស្លាកលេខ ស្វាយរៀង 1C-8757 បើកបរដោយ ឈ្មោះ ចាន់ ស៊ីណា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរពីកើតទៅលិចពេញទំហឹងតែម្ដង ។

ក្រោយកើតហេតុអ្នករងរបួស ធ្ងន់ទាំង៣នាក់ ទាំងម្ចាស់រថយន្ត និងម្ចាស់ម៉ូតូទាំង២ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសងគ្រោះជីវិត ។

រីឯមធ្យោបាយទាំង៣គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំ រឿងតាមច្បាប់ ។

សមត្ថកិច្ចនគរបាលបន្ថែមថា  មូលហេតុគឺមកពីរថយន្តបើកបរជែងក្នុងស្ថានភាពមាន គ្រោះថ្នាក់ចរាចរណ៍បែបនេះ ៕ យឹម សុថាន

 

fb_img_1475838970878 fb_img_1475838974779 fb_img_1475838978256 fb_img_1475838965954


ចែករំលែក៖