ព័ត៌មានទាន់ហេតុការណ៍៖

កម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ២គ្រាប់ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ លោក ថេង ចន្ទ័ធី អធិការនគរបាលស្រុកលំផាត់បានឲ្យដឹងនៅថ្ងៃទី៧ ខៃតុលា ឆ្នាំ២០១៦ថា កាលពីល្ងាច ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ អង្គការម៉ែកបាន សហការជាមួយអង្គការ អិន ភី អេ កម្ទេចគ្រាប់បែកដៃមួយគ្រាប់ និងគ្រាប់ប្រភេទ ៦៩ មីល្លីម៉ែត្រ មួយគ្រាប់ ។

លោកបានបន្តទៀតថា សូមអំពាវ នាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមសហការ ឬអាជ្ញាធរ ដែលពាក់ព័ន្ធ ក្នុងករណីបាន ប្រទះឃើញគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដែលជាថាហេតុបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូន ៕ វុទ្ធឦសាន

img-20161007-wa0151 img-20161007-wa0152

 


ចែករំលែក៖