ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនក្រាមពណ៌ស១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ: នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ចំណុចម្តុំច្រកឌឿងហែម ផ្លូវលេខ៤៣៤ ក្រុម ៣៤ ភូមិ ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១ឈ្មោះ កុយ សម្បត្តិ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខគ្មានលេខ សង្កាត់ទំនប់ទឹក មុខរបរ គ្មាន សង្ស៏យទី២មានឈ្មោះ ភាច វាសនា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅម្ដុំ សង្កាត់ចោមចៅ មុខរបរ គ្មាន ។និង ដកហូតថ្នាំញៀនក្រាមពណ៌ស ១កញ្ចប់តូច ។

ដោយដឹកនាំពីលោក ផន អូន នាយប៉ុស្តិ៍ទំនប់ទឹកបានប្រាប់ឲ្យដឹងថា កម្លាំងល្បាតបានល្បាតក្នងមូលដ្ឋាន ដោយមានការសង្ស័យ ក៏ឃាត់បានជនសង្ស័យខាងលើតាមផ្លូវលេខ៤៣៤ផ្ទះកើតហេតុខាងលើហើយ ក៏ហៅឲ្យឈប់រួចឆែកឆេរត្រួតពិនិត្យរកឃើញ ម្ស៉ៅក្រាមសថ្លា១កញ្ចប់តូច ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

image2 image1


ចែករំលែក៖