ខេត្តស្វាយរៀង៖ កម្មករយ៉ាងតិច៦០នាក់ ត្រូវគេរាយការណ៍មកថា បានរងរបួស ធ្ងន់ និងស្រាល ដោយសារករណីក្រឡាប់រថយន្តដឹកពួកគាត់ទៅធ្វើការ ។
ករណីនេះបានកើតឡើងកាលពីព្រលឹមអុរ ម៉ោង៦និង៣០នាទី ថ្ងៃទី១១ ខែតុលាឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវចូលផ្សារ ថូ ម៉ាស ខាងត្បូង ស្ថិតក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពរាយការណ៍ថា រថយន្តដឹកកម្មករបានក្រឡាប់ បណ្តាលអោយរងរបួស ចំនួន ៦០នាក់ រងរបួសធ្ងន់ និងស្រាល។ ជនរងគ្រោះរងរបួសធ្ងន់4នាក់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងដោយសារមូលហេតុ អ្នកបើកបររថយន្តខ្វះការប្រុងប្រយត្ន័ ៕ យឹម សុថាន