ព័ត៌មានទាន់ហេតុការណ៍៖

បំបែកសំណុំរឿងសម្លាប់ប្តីប្រពន្ធ២នាក់នៅព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ កម្លាំងមានសមត្ថកិច្ចបានបំបែកសំណុំរឿងឃាតកម្មប្តី ប្រពន្ធ២នាក់ស្លាប់នៅកណ្តាលវាលស្រែក្នុងស្រុកកញ្ចៀច ខេត្តព្រៃវែងនោះហើយ ដោយសារតែមូលហេតុ ជនរងគ្រោះ ជេរប្រមាថមើលងាយជនសង្ស័យ ។

ជនរងគ្រោះទាំង២នាក់ ត្រូវឃាតកសម្លាប់ ដោយប្រពន្ធឈ្មោះ កាក់ ប៊ុនថាន អាយុ៤៨ ឆ្នាំ រងរបួស៣កន្លែង (ស្នាមរបួសភ្នែកខាងស្ដាំ ជំរៅបុកចូលជ្រៅទៅក្នុងសាច់, របួសភ្នែកខាងឆ្វេង ជំរៅជ្រៅ ទៅក្នុងសាច់, ស្នាមបែកដាច់បបូរមាត់ទាំងលើទាំងក្រោម) រីឯប្ដីវិញ ឈ្មោះ មាន យ៉ន អាយុ៤៣ឆ្នាំ រងរបួស៤កន្លែង (ស្នាមរបួសក្រោមប្រឡង់ ភ្នែកឆ្វេង មុតជ្រៅចូលក្នុងសាច់, ស្នាមរបួសដាច់ ត្រចៀកឆ្វេង, របួសក្នុងប្រឡង់ភ្នែកខាងស្ដាំចូលជ្រៅ, របួសចំក្រចៀកស្ដាំ) ។

លោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ប្រភពព័ត៌មាននៅព្រឹកព្រលឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ថា ជនសង្ស័យត្រូវចាប់ខ្លួន ឈ្មោះ ឆាយ ហេង ហៅតឹង ។

ជនសង្ស័យសារភាពថា  ស្ថិតនៅចំណុចកើតហេតុនោះ ខ្លួនពិតជាបានសម្លាប់អ្នកទាំងពីរនាក់ប្តីប្រពន្ធពិតប្រាកដមែន គឺនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិច ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ចំងាយ៨៥០ម៉ែត្រ ខាងលិចផ្ទះជនរងគ្រោះ។

ជនសង្ស័យបាននិយាយទៀតថា មូលហេតុ ដោយសារខឹងនិងជនរងគ្រោះ ស្តីជេរប្រមាថមាក់ងាយខ្លួន ពេលខ្លួនហៅជនរងគ្រោះជាប្តី មកស៊ីផឹកម្តងៗ ក៏កើតមានគំនុំក្នុងចិត្តចាំសម្លាប់ ពេលដែលឱកាសមានពេលដើរទៅស្រែពេលយប់ប្តីដើរទៅមុខមុនឆ្ងាយ ប្រពន្ធនៅក្រោយស្ទាក់សម្លាប់ប្រពន្ធ ឮសម្រែកប្តីមកជួយ ក៏បន្តសម្លាប់ប្តីទៀត ៕ ថាច់ យ៉ាត

sde


ចែករំលែក៖