ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត នៅមុខរោងចក្រក្រឡុងស៊ីម៉ងត៍ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យម្នាក់ បានលោតចុះពីរថយន្តរបស់នគរបាល ដែលកំពុងនាំខ្លួនទៅកាន់តុលាការនោះ រត់គេចខ្លួនដោយសុវត្ថិភាព ។
ករណីនេះ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរបានអស់សំណើចគ្រប់ៗគ្នា មិនគួរណាគេនាំគ្នាធ្វេសប្រហែស បណ្តោយឲ្យជនសង្ស័យដែលមានដៃជាប់ខ្នោះ រត់គេចខ្លួនដោយសុវត្ថិភាពសោះ ។
គេនៅមិនទាន់ដឹងថា តើជនសង្ស័យដែលរត់ខ្លួននេះ ជាប់ពាក់ព័ន្ធករណីបទល្មើសអ្វីនៅឡើយទេ ៕ ថាច់ យ៉ាត