ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចព័ទ្ធចាប់ជនសង្ស័យសម្លាប់ប្រពន្ធ នាយរងបុ៉ស្តិ៍តាវ៉ៅដាច់បាយដាច់ទឹកទីបំផុត ចាប់បានតែអាវនិងខោ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បន្ទាប់ពីមានករណីឃាត កម្មដ៏សាហាវទៅលើប្រពន្ធនាយរងប៉ុស្តិ៍នគរ បាលតាវ៉ៅក្រុង-ខេត្តប៉ៃលិន សមត្ថកិច្ចបាន ព័ទ្ធចាប់ជនសង្ស័យដែលសង្ស័យថាបាន សម្លាប់ស្រ្តីរងគ្រោះ។ ក៏ប៉ុន្តែគួរឲ្យសោក ស្តាយព្រោះកម្លាំងសមត្ថកិច្ចចម្រុះបានពួន ស្ទាក់ទាំងយប់ និងទាំងថៃ្ងរហូតដាច់បាយ ដាច់ទឹកទីបំផុតរកឃើញតែខោនិងអាវ យឺតដែលសង្ស័យថាជារបស់ជនសង្ស័យប៉ុណ្ណោះ ។

តាមប្រភពពីសមត្ថកិច្ចនគរបាលក្រុង ប៉ៃលិនឲ្យដឹងថា ការចុះព័ទ្ធចាប់ខ្លួនជន សង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើង បន្ទាប់ពីមានស្រ្តីម្នាក់ជាប្រពន្ធនាយរងបុ៉ស្តិ៍ តាវ៉ៅត្រូវបានគេសម្លាប់ទម្លាក់ចូលទៅក្នុង ប្រឡាយ ហើយនៅក្បែរសាកសពស្រ្តីរង គ្រោះគេបានរកឃើញសែ្បកជើងផ្ទាត់ពណ៌ ខ្មៅ១គូ និងមួកកាតិបពណ៌ខ្មៅ១ផងដែរ។

ប្រភពពីមន្រ្តីដដែលបានបន្តថា បន្ទាប់ ពីសមត្ថកិច្ចបានរកឃើញវត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ ពេលនោះសមត្ថកិច្ច បានយកមកបង្ហាញប្រពន្ធជនសង្ស័យនិង បានឃាត់ខ្លួនប្រពន្ធជនសង្ស័យទៅសាកសួរ។ ក្នុងអំឡុងនៃការសាកសួរនោះបើ តាមប្រភពពីសមត្ថកិច្ចបានបង្ហើបថា ប្រពន្ធ ជនសង្ស័យបានសារភាពថា ស្បែកជើង និងមួកកាតិបដែលបន្សល់ទុកនៅកន្លែងកើតហេតុជារបស់ប្តីខ្លួន ។
ប្រភពបានបន្តថា ជនសង្ស័យដែល កំពុងរត់គេចខ្លួននេះមានឈ្មោះ ផង់ សុភ័ក្រ្ត អាយុ២០ឆ្នាំ មានមុខរបរជាអ្នកចម្ការ រស់ នៅភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្ត ប៉ៃលិន ។

ប្រភពបានបញ្ជាក់ថា ផ្ទះជនសង្ស័យ និង ផ្ទះស្រ្តីរងគ្រោះនៅរំលងគ្នា៤-៥ផ្ទះប៉ុណ្ណោះ ស្ថិតក្នុងភូមិ-សង្កាត់ជាមួយគ្នា ។

គួររំលឹកថា កាលពីថៃ្ងទី១១ ខែតុលា ឆ្នាំ២០១៦ មានករណីឃាតកម្មមួយបាន កើតឡើងនៅខាងក្រោយអាងប្រចៀវ ស្ថិត ក្នុងភូមិអូរតាប្រាង សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន។ ស្រ្តីដែលត្រូវបានជនមិន ស្គាល់មុខសម្លាប់ឈ្មោះ កូវ សីុវហេង អាយុ ២៥ឆ្នាំ មានប្តីឈ្មោះ ទូច ជិនលី អាយុ៣១ ឆ្នាំ ជានាយរងប៉ុស្តិ៍នគរបាលអូរតាវ៉ៅ បច្ចុប្បន្នមានទីលំនៅក្នុងភូមិកូនភ្នំ សង្កាត់ អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន ។

នៅថៃ្ងកើតហេតុប្តីស្រ្តីរងគ្រោះបានឲ្យ ដឹងថា កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ប្រពន្ធ របស់គាត់បានសុំគាត់ទៅទិញបង្អែមនៅសួនកុមារមួយភ្លែតហើយក៏ទាញម៉ូតូរបស់ខ្លួនដែលជាម៉ូតូអង្គភាពជិះចេញបាត់ទៅ។ រហូតដល់ម៉ោង៩យប់មិនឃើញប្រពន្ធ ត្រឡប់មកផ្ទះវិញទេខណៈកូនតូចយំរក ម្តាយគាត់ក៏ទៅខ្ចីម៉ូតូអ្នកជិតខាងជិះតាមទៅរកប្រពន្ធតែរកគ្រប់ទីកន្លែងពេញ១យប់ រកមិនឃើញសោះ ។

ប្តីស្រ្តីរងគ្រោះបន្តទៀតថា នៅវេលា ម៉ោង៦ព្រឹកថ្ងៃដដែលមានគេទូរស័ព្ទប្រាប់គាត់ថា បានប្រទះឃើញសពស្ត្រីម្នាក់ដោយសង្ស័យថាជាប្រពន្ធរបស់គាត់ហើយគាត់ក៏ទៅពិនិត្យមើលទើបស្គាល់ថា សពដែល ស្លាប់នេះពិតជាប្រពន្ធរបស់គាត់មែន។

លោក ទូច ជិនលី បញ្ជាក់ទៀតថា គ្រួសាររបស់គាត់មិនធ្លាប់មានទំនាស់ជា មួយនរណាម្នាក់ទេហើយប្រពន្ធគាត់នៅតែផ្ទះមើលកូនប៉ុណ្ណោះ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលា ម៉ោងប្រហែល៨យប់ស្ត្រីរងគ្រោះបានជិះម៉ូតូឌុបបុរសម្នាក់ចេញពីក្បែរផ្ទះរបស់ខ្លួន សំដៅទៅទិសខាងលិច ហើយក៏បាត់ខ្លួន រហូតតែម្តង។ ប្រជាពលរដ្ឋដែលមានផ្ទះ នៅជិតកន្លែងកើតហេតុបានឲ្យដឹងថាគាត់ បានឃើញបុរសស្ត្រី២នាក់ជិះម៉ូតូយ៉ាងលឿនសំដៅទៅព្រៃខាងក្រោយភូមិមកដល់ កន្លែងកើតហេតុក៏ឮសូរសំឡេងឈ្លោះ ប្រកែកគ្នារួចក៏ស្ងាត់ទៅវិញ ។ ស្រាប់តែ ព្រឹកឡើងក៏ប្រទះឃើញសពស្ត្រីរងគ្រោះតែម្តង ។

លោក ញិុល ឃីម អធិការរងនគរបាល ក្រុងប៉ៃលិន បានប្រាប់អ្នកយកព័ត៌មាននគរ វត្តថា ករណីខាងលើនេះលោកមិនអាចទាន់សន្និដ្ឋានថា ជាករណីអ្វីនោះទេតែការស្លាប់របស់ស្រ្តីរងគ្រោះគឺជាករណីឃាតកម្ម។

លោកបានបន្ថែមថា សំណុំរឿងឃាត កម្មនេះលោកបានបញ្ជូនរួចហើយទៅការិ យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការ ដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីសើុបអង្កេតនិងស្រាវជ្រាវបន្តឈានទៅចាប់ខ្លួនជនដៃដល់ ។

នៅកន្លែងប្រទះឃើញសាកសពស្រ្តីរង គ្រោះគេបានឃើញម៉ូតូដែលស្រ្តីរងគ្រោះប្រាប់ប្តីថា ជិះទៅទិញបង្អែមនោះមិនមានការបាត់បង់ឡើយ ហើយសមត្ថកិច្ចបាន រកឃើញស្បែកជើងផ្ទាត់១គូនិងមួកកាតិបខ្មៅ១ផងដែរ ។

តាមប្រភពពីសមត្ថកិច្ចនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិនបានឲ្យដឹងថា ប្រពន្ធជនសង្ស័យ សមត្ថកិច្ចនៅបន្តឃាត់ខ្លួនដើម្បីសាកសួរ ខណៈសង្ស័យថា ស្រ្តីជាប្រពន្ធអាចមានពាក់ ព័ន្ធក្នុងករណីឃាតកម្មលើស្រ្តីរងគ្រោះ។ ខោអាវដែលសមត្ថកិច្ចរកឃើញនៅក្នុងខ្ទមមួយក្បែរមាត់អូរជិតជើងភ្នំពេលព័ទ្ធចាប់ជនសង្ស័យនោះអាចប្រពន្ធជនសង្ស័យយក ទៅឲ្យផ្លាស់ប្តូរក្រោយពេលសម្លាប់ស្រ្តីរងគ្រោះ ។

ទោះជាយ៉ាងណាក៏ដោយ ករណីនេះ សមត្ថកិច្ចចម្រុះបាននិងកំពុងតាមចាប់ខ្លួន ជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាម ច្បាប់ និងរកមូលហេតុថាតើករណីឃាត កម្មលើប្រពន្ធនាយរងប៉ុស្តិ៍សង្កាត់អូរតាវ៉ៅ បណ្តាលមកពីរឿងអ្វី?
ស សារ៉េត

abc-18 abc abc-1 abc-2 abc-3 abc-4 abc-5 abc-6 abc-7 abc-8 abc-9 abc-10 abc-11 abc-12 abc-13 abc-14 abc-15 abc-16 abc-17


ចែករំលែក៖