ព័ត៌មានទាន់ហេតុការណ៍៖

បាក់ផ្ទាំងថ្មភ្នំសង្កត់កម្មករ៣នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៣នាក់បានស្លាប់ ដោយសារបាក់ផ្ទាំងថ្មភ្នំសង្កត់ ខណៈកំពុងបើកត្រាក់ទ័រកាយថ្ម។

ករណីដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅការដ្ឋានកាយនិងកិនផ្ទាំងថ្មភ្នំរបស់លោក លឹម ហេង នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

អធិការនគរបាលស្រុកមង្គលបូរី លោក ស៊ី ឌី បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នោះមានទី១ឈ្មោះ លឹម ឡុម ភេទប្រុស អាយុ៥២ឆ្នាំ(អ្នកបច្ចេកទេសឃួងថ្ម) ទី២ឈ្មោះលឹម គឹម ឡុង ភេទប្រុស អាយុ២៦ឆ្នាំ(តៃកុងអេស្កាវ៉ាទ័រ) ទី៣ឈ្មោះថង ស៊ីថា ហៅសាន់ ភេទប្រុស អាយុ៣៦ឆ្នាំ(តៃកុងអេស្កាវ៉ាទ័រ) ទាំង៣នាក់មានទីលំនៅភូមិធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ប្រភពបន្តថា មុនពេលកើតហេតុគឺជនរងគ្រោះម្នាក់ឈ្មោះ ហែម គឹមលេង បានបើកអេស្កាកាយថ្មនៅលើកំពូលភ្នំខាងលើ ខណៈកំពុងតែកាយថ្មក៏ស្រាប់តែកំពូលភ្នំបាក់ធ្លាក់ចុះមកក្រោមបណ្តាលឲ្យថ្មបាក់សង្កត់ម៉ាស៊ីឃួង១គ្រឿង និងអេស្កាវ៉ាទ័រ២គ្រឿង ស្លាប់កម្មករ៣នាក់ ចំណែកកម្មករផ្សេងទៀតបានរួចផុតពីគ្រោះថ្នាក់ ។ ក្រោយពីមានការភ្ញាក់ផ្អើលឡើងមានប្រជាពលរដ្ឋបាននាំគ្នាមកមើលយ៉ាងច្រើន ហើយនគបាលស្រុកមង្គលបូរី និងនគរបាលប៉ុស្តិ៍អូរប្រាសាទ ក៏បានចុះទៅពិនិត្យទីតាំងខាងលើឃើញថ្មភ្នំដែលបាក់សង្កត់ម៉ាស៊ីនឃួងថ្ម១គ្រឿង និងអេស្កាវ៉ាទ័រ២គ្រឿង ហើយមនុស្ស៣នាក់ស្លាប់ក្នុងអេស្កាវ៉ាទ័រ ត្រូវបានអេស្កាវ៉ាទ័រ៥គ្រឿង និងអាប៊ុល២គ្រឿងខំកាយដើម្បីជួយសង្គ្រោះជនរងគ្រោះអស់រយៈពេល២ម៉ោងទើបរកឃើញសាកសពឃើញម្នាក់ដែលអ្នកបច្ចេកទេសឃួងថ្មបានដាច់ខ្លួនជាកំណាត់ និងអ្នកបើកបរអេស្កា២នាក់ទៀតស្លាប់ក្នុងកាប៊ីន ។

ប្រធានក្រុមហ៊ុនការដ្ឋានម៉ាស៊ីនកាយកិនថ្មភ្នំ លោក លឹម សេង បានប្រាប់ឲ្យដឹងថា មូលហេតុដែលកើតមានគ្រោះថ្នាក់នេះគឺដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ ហើយអេស្កាវ៉ាទ័របើកទៅកាយនៅលើកំពូលភ្នំ ក៏ស្រាប់តែបាកផ្ទៃថ្មភ្នំធ្លាក់ចុះមកក្រោមសង្កត់អ្នកឃួងថ្ម និងអេស្កាតែម្តង ៕ វណ្ណា

as-14 as as-1 as-2 as-4 as-5 as-7 as-8 as-9 as-11 as-12 as-13


ចែករំលែក៖