ព័ត៌មានទាន់ហេតុការណ៍៖

មេឆ្នោតកន្ទុយលេខនៅផ្សារព្រែកអញ្ចាញកំពុងបង្កបញ្ហានៅក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រភព ព័ត៌មានពីអ្នកចូលចិត្តល្បែងកន្ទុយលេខ នៅក្នុងផ្សារព្រែកអញ្ចាញ មានប្រទុស្តរ៉ាយគ្នារវាងមេកន្ទុយលេខ នឹងអ្នកចាក់ ដែលបង្កឲ្យផ្អើលក្នុងផ្សារព្រែកអញ្ចាញ តែបញ្ហានេះ មិនមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទេ ។

ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹថា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ឆ្នោតយួន កន្ទុយលេខ បានចេញលេខ (777) ប៉ុស្តិ៍B និងឡូ, ដូច្នេះ អ្នកចាក់7បីដើមត្រូវសឹងគ្រប់ៗគ្នា ដែលមានចំនួនទឹកប្រាក់រាប់ម៉ឺនរៀល ហើយមេត្រូវសងរាប់ម៉ឺនដុល្លារ ។

ប្រភពបានបន្តថា ដោយមេត្រូវសងរាប់ម៉ឺនដូល្លារ មេឆ្នោតបានប្រាប់ទៅអ្នកចាក់ថា ចាំពីរ ឬបីថ្ងៃទៀតចាំមកបើកលុយ ប៉ុន្តែអ្នកចាក់មានកាភ័យខ្លាចមេមិនសង ក៏មិនសុខចិត្ត ហើយក៏ប្រកែកគ្នាតឹងសរសៃករហូតមេឆ្នោតបោះពាក្យសំដីថា មិនសង ក៏មិនប្តឹងអ្នកណាដោះស្រាយឲ្យដែរ ព្រោះនេះជាល្បែងរដ្ឋហាមឃាត់ ។ ការនិយាយបែបនេះ អ្នកចាក់កន្ទុយលេខភ័យហើយក៏និយាយសម្រួលជាមួយមេឆ្នោតវិញ ។ គេកត់សម្គាល់ឃើញថា ទោះបីមានកាឈ្លោះប្រកែកគ្នាផ្អើលក្នុងផ្សារយ៉ាងណា ក៏គេលាក់ការណ៍សម្ងាត់បានល្អ មិនបែកធ្លាយដល់សមត្ថកិច្ចដែរ បើទោះបីអ្នកយកព័ត៌មានសួរទៅលោកមេប៉ុស្តិ៍ព្រែកអញ្ចាញ តែលោកថា អត់ដឹង។

រាល់បញ្ហាដែលកើតមានកន្លងទៅនេះ បើលោកអធិការនគរបាលស្រុកមុខកំពូលមិនចុះបង្រ្កាបល្បែងកន្ទុយលេខនេះទេ ថ្ងៃណាមួយមេឆ្នោតកន្ទុយលេខនឹងអ្នកចាក់ នឹងមានអំពើហិង្សាបង្ហូរឈាមគ្នា ដោយអ្នកខ្លះចាក់ចាញ់អស់ដី អស់ម៉ូតូ ដល់ពេលត្រូវម្តង បែរជាគ្មានលុយសងទៅវិញ ។

បញ្ហានេះ ប្រហែលជាមិនទាន់ជ្រាបដល់លោកអភិបាលស្រុកមុខកំពូលទេមើលទៅ បើនគរបាលយាមជុំវិញផ្សារព្រែកអញ្ចាញមិនទាំងដឹងផងនោះ ៕ ឡូ សំអាត

dw


ចែករំលែក៖