ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងកត់កន្ទុយលេងនៅភូមិកំពង់ភ្នំ​ ស្រុកលើកដែកខេត្តកណ្ដាល​ មានកូនកញ្ច្រែងជិះម៉ូតូកត់កន្ទុយលេខតាមភូមិ​ រកលុយរាប់លាន​រៀល ពុំមានសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ខេត្តកណ្ដាល៖ ល្បែងកត់កន្ទុយលេខនៅតាមភូមិកំពង់ភ្នំក្នុង ស្រុកលើកដែក ធ្វើឲ្យប្រជាលរដ្ឋមានការរិះគន់ដល់អាជ្ញាធរ និងសមត្ថកិច្ចជាខ្លាំង ដែលបានបណ្ដែតបណ្ដោយឲ្យកូនកញ្ច្រែងជិះម៉ូតូដើរកត់ឆ្នោតវៀតណាម រកលុយបានរាប់លានរៀល ពុំខ្លាចញញើតនឹងអាជ្ញាធរមានសមត្ថកិច្ចឡើយ ។

ជាក់ស្ដែងនៅភូមិកំពង់ភ្នំ ឃុំកំពង់ភ្នំក្នុង ស្រុកលើកដែក ខេត្តកណ្ដាលនោះ មានកូនកញ្ច្រែងម្នាក់បានជិះម៉ូតូស៊ីរូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១DB.៤៤៩៨ បានជិះដើរកត់ឆ្នោតវៀតណាមបានមួយថ្ងៃរាប់លានរៀលជាច្រើនខែមកហើយ ពុំឃើញមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបឡើយ ហើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាសមត្ថកិច្ចបានទទួលលាភសក្ការពីអ្នកដើរកត់ហើយមើល៍ទៅ បានជាមិនឃើញចុះបង្ក្រាបយ៉ាងដូច្នេះ ដែលទុកឲ្យអ្នកដើរកត់កន្ទុយលេខនោះ រកលុយតាមរយះមេកន្ទុយលេខបានជាច្រើន ។

ប្រភពខ្លះទៀតបានបង្ហើបឱ្យដឹងទៀតថា នូវក្នុងទឹកដីខេត្តកណ្ដាល មានល្បែងស៊ីសងច្រើនណាស់ តែសមត្ថកិច្ចនគរបាលភូមិ ឃុំ ស្រុក មិនហ៊ានបង្ក្រាបទេ ព្រោះជាឆ្នាំងបាយ ។ ដូច្នេះហើយ សូមលោក អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងកម្លាំងមានសមត្ថកិច្ចមេត្តាជួយត្រូវពិនិត្យមើលផង បើយ៉ាងដូច្នេះទេ ឯណាទៅ ភូមិ ឃុំមានសុវត្ថិភាពនោះ បើមានល្បែងក្នុងមូលដ្ឋានច្រើនយ៉ាងណឹង? ៕ ជឹមភារ៉ាដង្កោ

img_9261 img_0669 img_9258 img_9260


ចែករំលែក៖