ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរសកម្មលួចឥវ៉ាន់ក្នុងផ្សារពន្លៃត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់បាន២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្រុមជនសង្ស័យពីរនាក់ ដែសកម្មខាងលួចទ្រព្យអ្នកស្រុក និង ឥវ៉ាន់ក្នុងផ្សារពន្លៃ ត្រូវម្ចាស់តាដានដឹងប្តឹងសមត្ថកិច្ច ក្របួចបានពីរនាក់ ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះគឺធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅភូមិជើងខ្នា ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ម្នាក់ឈ្មោះនាង ចាន់ណង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខ្នា ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ និងម្នាក់ទៀតឈ្មោះ ហ៊ុន ឆេង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិពក ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់បានរកឃើញនូវត្ថុតាងមួយចំនួន ដែលជនសង្ស័យបានលួចពីក្នុងផ្សារយកទៅលាក់ទុកមាន ប្រេងឆាចំណុះ៣០លីត្រចំនួន៥កាន ប្រេងឆាចំណុះ៣លីត្រចំនួន៥កេះ ដែកសង្គសីចំនួន៤ដុំស្មើនិង៤០០គីឡូក្រាម និង ដែកកង២ដុំចំនួន២០០គីឡូក្រាម ។

សមត្ថកិច្ចបានអោយដឹងថា តាមពាក្យបណ្តឹងរបស់ម្ចាស់តូបបានប្តឹងចោទប្រកាន់ពីបទលួចរបស់របរ ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងតាមដានមុខសញ្ញាជនសង្ស័យនេះ ក្រោយពីដឹងថា ជនសង្ស័យបានធ្វើសកម្មភាពដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋពិតប្រាកដមែន ក៍បានដាក់កម្លាំងស្ទាក់ចាប់ជនសង្ស័យតែម្តងយកមកអធិការដ្ឋាននគរបាលស្រុកបរិបូរដើម្បីធ្វើការសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចរបស់របរនិងឥវ៉ាន់របស់ប្រជាពលរដ្ឋពិតប្រាកដមែន ក្រោយពីធ្វើការសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ក្រោយពីធ្វើការសាកសួរយកចម្លើយសមត្ថកិច្ចបានរកឃើញអ្នកទិញផលចោរកម្មចំនួន៣នាក់ផ្សេង និង បានហៅមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ ។

ប្រជាពលរដ្ឋបានអោយដឹងថា ចោរពីរនាក់នេះលួចមិនរើសនោះទេ ប៉ះអ្វីក៍លួចដែរ ហើយរបស់របរប្រជាពលរដ្ឋដែលទុកដាក់នៅក្នុងផ្សារនោះលួចឡើងពាយអស់ហើយ នៅពេលនេះអស់ល័ក្ខត្រូវម្ចាស់ប្តឹងសមត្ថកិច្ចអោយចាប់បានតែម្តង ៕ ចន្ថា

aces-2 aces aces-1


ចែករំលែក៖