ខេត្តកំពង់ឆ្នាំង ៖ ផ្ទះបងប្អូនខ្មែឥស្លាម១ខ្នងត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ បន្ទាប់ពីម្ចាស់បានងើបពីព្រលឹមទៅលើទ្រូ នៅឯស្រែ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅភូមិព្រៃពីសឃុំឈូកសស្រុកកំពង់ត្រឡាច ។
សមត្ថកិច្ចបានអោយដឹងថា ផ្ទះមួយខ្នងដែលត្រូវអគ្គិភ័យឆេះអស់រលីងនេះ ជារបស់ម្ចាស់ឈ្មោះលាស់ម៉ាត់ ភេទប្រុស រស់នៅក្នុងភូមិឃុំខាងលើ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុនោះ ម្ចាស់ផ្ទះបានក្រោកពីព្រលឹមទៅស្រែ ដើម្បីលើទ្រូយកត្រី នៅពេលដែលម្ចាស់ទៅបាត់បានមួយសន្ទុះធំ ក៍ស្រាប់តែមានផ្សែងចេញពីផ្ទះតែម្តង ក៍ឆេះសន្ធោសន្ធៅមិនហើយអ្នកដែលនៅក្នុងផ្ទះភ័យស្លន់ស្លោ មិនអាចជួយពន្លត់ទាន់ ធ្វើអោយផ្ទះឆេះខ្ទេច ។
សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលឆេះនេះមានទំហំ៥ម៉ែត្រ គុណនិង៦ម៉ែត្រ ជាប្រភេទផ្ទះតៀមជាប់ដី ប្រក់សង្គសី
សមត្ថកិច្ចនៅមិនទាន់ប្រាប់ពីទំហំនៃការខូចខាតបាននៅឡើយនោះទេ ។ ចំពោះមូលហេតុនៃការឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕ ចន្ថា