ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកម្មករជែងរថយន្តកុងតឺន័រមិនផុតជ្រុលបុកពេញទំហឹងរងរបួស ធ្ងន់ ស្រាល២៦នាក់នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តដឹកកម្មករ បើកជែងរថយន្តកុងតឺន័រ មិនផុត ជ្រុលបុកពេញទំហឹង បណ្តាលឲ្យរងរបួសរបួស ធ្ងន់ស្រាល២៦នាក់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករ កម្មការិនីប្រមាណជិត៣០នាក់ បានរងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ ជែងមិនផុត បុកគូថរថយន្តកុងតឺន័រពេញទំហឹងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិទួលប្រឹស សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមព័ត៌មានបឋមបានអោយដឹងថា មូលហេតុដោយសាររថយន្តដឹកកម្មករបើកជែងរថយន្តកុងតឺន័រដៅស្របគ្នាពីលិចទៅកើត ខណៈជែងមិនផុត ក៏បុកនឹងរថយន្តកុងតឺន័រតែម្ដង ៕ យឹម សុថាន

1 2 3 4 6 7


ចែករំលែក៖