ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តដឹកទំនិញធុនធំស្រវឹងជោកខ្លួន បើកជ្រុលទៅបុករថយន្តដឹកស៊ីម៉ង់ត៍ក្រឡាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ពិតជាគ្រោះថ្នាក់ណាស់ សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១២និង៣០នាទី បង្កដោយរថយន្តដឹកទំនិញ១គ្រឿង ដែលអ្នកបើករថយន្ត បានផឹកស្រាស្រវឹងឡើងជោកខ្លួន ហើយបានរេចង្កូតពេញផ្លូវ ក៏ទៅបុកនឹងរថយន្តដឹកស៊ីម៉ង់ត៍១គ្រឿង ដែលមានទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យក្រឡាប់ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៣៤-១៣៥ ស្ថិតនៅក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយរថយន្តដឹកទំនិញ១គ្រឿង បើកបរដោយឈ្មោះ ឃុត រ៉ាវុទ្ធ អាយុ២៨ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ (មានជាតិអាកុលក្នុងខ្លួន 0,89mg/L ) មានទិសដៅពី ភ្នំពេញ ទៅក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើ បានរេចង្កូតពេញផ្លូវទៅបុកនឹងរថយន្តដឹកស៊ីម៉ង់ត៍១គ្រឿង ដែលមានទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យក្រឡាប់តែម្តង ប៉ុន្ដែគ្រោះថ្នាក់នេះពុំបណ្ដាលឲ្យមានអ្នករងរបួសទេ ។

មន្រ្តីនគរបាល បានបានបន្ថែមទៀតថា ក្រោយកើតហេតុភ្លាមៗនគរបាលខេត្តព្រះសីហនុ ទទួលបានបញ្ជាឲ្យចាប់វាយខ្នោះអ្នកបើកបរ ហើយបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធី ។

រីឯវត្ថុតាងរថយន្តទាំង២គ្រឿង ត្រូវបានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាដើម្បីបន្តនីតិវិធី ៕

ase-1 ase-2 ase-3


ចែករំលែក៖