ខេត្តសៀបរាប៖ សមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើឃុំខ្វាវ សហការជាមួយមន្រ្ដីបរិស្ថានឃុំខ្វាវ បានចុះចាប់កាឡេថងដឹកឈើបាន១គ្រឿង ដើម្បីយកស្នាដៃ បន្ទាប់ពីបណ្ដាញសារព័ត៌មានបានចុះផ្សាយពីភាពអសកម្មមួយចំនួន ដែលបានកើតមាននៅក្នុងតំបន់ដែលខ្លួនកាន់កាប់ ។
ហេតុការណ៍ចុះបង្រ្កាបនេះ បានធ្វើឡើងកាលពីម៉ោង២និ៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុច ផ្លូវគ្រួសក្រហម បឹងឈ្នួន ភូមិខ្វាវឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា ការចុះបង្រ្កាបនេះបានរឹបអូសយកកាឡេថង១គ្រឿងដឹកឈើក្ដារស្រឡៅ ២,២ម៉ែត្រគូប ដោយជនសង្ស័យឈ្មោះ វន រ័ត្នថា ភេទប្រុស រស់នៅភូមិ ចំពៃ ឃុំតាយែក ស្រុកសូនីគម ខេត្តសៀមរាប ក្រោយពីបង្រ្កាប សមត្ថកិច្ចជំនាញបាននាំយកវត្ថុតាងទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ។
លោក គង់ ប៊ូរ៉ាវុធ នាយសង្កាត់រដ្ឋបាលខ្វាវបានឲ្យដឹងថា យើងផាកពិន័យតាមផ្លូវច្បាប់ ប្រសិនបើម្ចាស់ចូលខ្លួនមកដោះស្រាយ តែបើម្ចាស់មិនចូលខ្លួនមកទេ យើងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ប៊ុន រិទ្ធី