ព័ត៌មានទាន់ហេតុការណ៍៖

តើកម្ពុជាសម្រេចបានវឌ្ឍនភាពអ្វីខ្លះ ក្នុងសម័យប្រជុំលើកទី៣ នៃនីតិវិធីផ្សះផ្សាររវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ?

ចែករំលែក៖

ភ្នំពេញ ៖ តាមការលើកឡើងរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា នៅក្នុងសម័យប្រជុំនេះ ភាគីទាំងពីរបានសម្រេចនូវវឌ្ឍនភាពសំខាន់ៗលើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ។ 

ជាពិសេស ភាគីទាំងពីរបានបង្កើតក្រុមការងារបច្ចេកទេសចម្រុះដែលមានអ្នកជំនាញមកពីប្រទេសទាំងពីរ និងសមាជិកគណៈកម្មការផ្សះផ្សា ព្រមទាំងបានឈានដល់ការយល់ដឹងរួមលើសំណុំលក្ខខណ្ឌកំណត់ដែលនឹងយកមកអនុវត្តក្នុងការងារបច្ចេកទេសបន្ត។ វឌ្ឍនភាពនេះជាជំហានវិជ្ជមានក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

ប្រភព ៖ (PRU)


ចែករំលែក៖