ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលាក់ទុកដែកច្នៃសម្រាប់ឆ្កិះសោបន្ទប់

ចែករំលែក៖

ភ្នំពេញ : យុវជន២នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈឆែកឆេររកឃើញដែកកែច្នៃសម្រាប់ឆ្កិះសោបន្ទប់កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈ សូគីមិច តាមបណ្ដោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

នគរបាលប៉ុស្ដិ៍ទឹកថ្លាបានអោយដឹងថា ជនសង្ស័យ១ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្តុំកាណាសុីធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២ ឈ្មោះ ដួង ដុល្លា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរដឹកផ្លែឈើ ស្នាក់នៅក្រោយវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ព្រមទាំងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំការចាត់ការតាមនីតិវិធី៕ តុង សីហា

1 2 3


ចែករំលែក៖