ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊ីនទ្រីបើកបុកម៉ូតូសេ១២៥ បណ្តាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ឈឹងនៅកន្លែង ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះមូ៉តូឌុបគ្នាត្រូវបានរថយន្តរបស់ក្រុមហុ៊នសិុនទ្រីបើកបុកពីក្រោយ ចូលទាំងមនុស្សទាំងមូ៉តូកល់ជាប់ពីក្រោមរថយន្ត ។

ហេតុការណ៍ខាងកើកើតឡើងកាលពីវេលាម៉ោង២និង១៩នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចរង្វង់មូលចោមចៅជ្រុងខាងកើតជាប់ស្ថានីយប្រេងឥន្ធនៈសូគីមិច សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុមូ៉តូម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-7196 អ្នកមូ៉តូរត់ឌុបធ្វើដំណើរទិសដៅពីកើតទៅកើត ដល់ទន្ទឹមរង្វង់មូលជ្រុងខាងកើត ស្រាប់តែរថយន្តរបស់ក្រុមហុ៊នស៊ីនទ្រី ក្បាលពណ៌ស គ្មានស្លាកលេខ មានតែលេខសំគាល់របស់ក្រុមហុ៊ន ១១០ បើកពីលិចទៅកើតបត់ឆ្ពោះទៅផ្លូវវេងស្រេង ស្រាប់តែបុកមូ៉តូពីក្រោយ គៀបជាប់ក្រោមរថយន្ត រងរបួសធ្ងន់ម្នាក់ ។

ក្រោយកើតហេតុជនថងគ្រោះម្នាក់ធ្ងន់ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តែដោយអកុសលដោយសារតែរបួសធ្ងន់ពេក ជនរងគ្រោះក៏បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យចំណែក ម្ចាស់មូ៉តូ ក្រោយពីមូ៉យឌុបទៅពេទ្យបាត់ បែជាព្យាយាម អូសមូ៉តូចេញពីក្រោមរថយន្ត បើកគេចត្រូវបាននគរបាលចរាចរណ៍ ប្រចាំគោលដៅរង្វង់មូល ចាប់ឃាត់មូ៉តូ រវល់តែអូសយកដាម់កៀនខាង ម្ចាស់មូ៉ូតូ ឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ បន្សល់ទុកមូ៉តូ និងរថយន្តសមត្ថកិច្ចនៅកន្លែងកើតងហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីររង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖